ចិត្តល្អ ខំជួយយកអាសារមិត្ត បែរជាប៉ះចំមិត្តចិត្តជាសត្វពស់ ទៅវិញ
ចិត្តល្អ ខំជួយយកអាសារមិត្ត បែរជាប៉ះចំមិត្តចិត្តជាសត្វពស់ ទៅវិញ
ភ្នំពេញ ៖ បុរសម្នាក់ធ្លាប់ស្គាល់គ្នា ជាមួយមិត្តភក្តិកាលពីឆ្នាំ២០២៣ម្ដង លុះមកដល់នៅថ្ងៃទី២៥ ខែកក្កដា ឆ្នំា២០២៤នេះ បុរសដែលជាជនសង្ស័យបានសុំបន្ទប់របស់ជនរងគ្រោះដើម្បីស្នាក់នៅបានមួយយប់ ដល់ពេលយប់ថ្ងៃទី២៦ ខែកក្កដា ឆ្នំា២០២៤នេះ ពេលជនរងគ្រោះចូលទៅងូតទឹកស្រាប់តែជនសង្ស័យធ្វើសកម្មភាពចាក់សោបន្ទប់ពីខាងក្រៅ រួចយកម៉ូតូទៅបាត់ស្រមោល ។
ប្រភពព័ត៌មានបានបញ្ជាក់ថា កើតហេតុនៅវេលាម៉ោង ០៨:១០ នាទីយប់ថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២៤ ស្ថិតនៅមូលដ្ឋានសង្កាត់កន្ទោក ខណ្ឌកំបូល រាជធានីភ្នំពេញ៕