Banner KNP Detail Top

កម្លាំងអធិការស្រុកទ្រាំង ឃាត់ខ្លួនជនសង្ស័យចំនួន០៥ នាក់ ករណីគ្រឿងញៀន

កម្លាំងអធិការស្រុកទ្រាំង ឃាត់ខ្លួនជនសង្ស័យចំនួន០៥ នាក់ ករណីគ្រឿងញៀន

តាកែវ ៖ ដោយអនុវត្តតាមបទបញ្ជាយ៉ាងម៉ឺងម៉ាត់របស់លោកឧត្ដមសេនីយ៍ទោ ឈាង ផាន់ណារ៉ា ស្នងការនគរបាលខេត្តតាកែវ និងមានការសម្របសម្រួលនីតិវិធីពីឯកឧត្ដម ឯក ឆេងហ៊ួត ព្រះរាជអាជ្ញាអមសាលាដំបូង ខេត្តតាកែវ ។
នៅថ្ងៃព្រហស្បិ៍ ៥រោច ខែអាសាឍ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២៤ វេលាម៉ោង១៥:៣០នាទី លោកវរសេនីយ៍ទោ កប សេម អធិការ នៃអធិការដ្ឋាននគរបាលស្រុកទ្រាំង ដឹកនាំកម្លាំងជំនាញនិងអន្តរាគមន៍ សហការជាមួយកម្លាំងប៉ុស្ដិ៍នគរបាលរដ្ឋបាលជីខ្មា ចុះបង្រ្កាបករណីដឹកជញ្ជូន ជួញដូរ និងប្រើប្រាស់ នូវសារធាតុញៀនខុសច្បាប់ ប្រព្រឹត្តនៅចំណុចរោងខាងក្រោយផ្ទះជនសង្ស័យឈ្មោះ មាស ចាន់ធូ ក្នុងភូមិថ្កូវ ឃុំជីខ្មាស្រុកទ្រាំង ខេត្តតាកែវ (០១ករណី-០១ទីតាំង) ឃាត់ខ្លួនជនសង្ស័យបានចំនួន០៥នាក់
១-ឈ្មោះជីម វណ្ណា ហៅរ័ត្ន ភេទប្រុស អាយុ៤០ឆ្នាំ មុខរបរមិនពិតប្រាកដ រស់នៅភូមិជីខ្មា ឃុំជីខ្មា ស្រុកទ្រាំង ខេត្តតាកែវ ដកហូតវត្ថុតាង ម្សៅក្រាមពណ៍សថ្លា សង្ស័យជាសារធាតុញៀនចំនួន ៩២កញ្ចប់ ទូរស័ព្ច០១គ្រឿង ដាវចំនួន០៣ដើម (ជួញដូរនិងប្រើប្រាស់ )


២-ឈ្មោះយិន វ៉ាន់ ភេទប្រុស អាយុ២២ឆ្នាំ មុខរបរមិនពិតប្រាកដ រស់នៅភូមិថ្កូវ ឃុំជីខ្មា ស្រុកទ្រាំង ខេត្តតាកែវ ដកហូតវត្ថុតាងទូរស័ព្ចច០១គ្រឿង(ដឹកជញ្ជូននិងប្រើប្រាស់)
៣-ឈ្មោះមាស ចាន់ធូ ហៅអៀង ភេទប្រុស អាយុ៤២ឆ្នាំ មុខរបរមិនពិតប្រាកដ រស់នៅភូមិថ្កូវ ឃុំជីខ្មា ស្រុកទ្រាំង ខេត្តតាកែវ (ផ្ដល់ទីតាំងនិងប្រើប្រាស់)
៤-ឈ្មោះអឿង បញ្ញា ភេទប្រុស អាយុ២៦ឆ្នាំ មុខរបរមិនពិតប្រាកដ រស់នៅភូមិត្រពាំងវែង ឃុំប្រាំបីមុំ ស្រុកទ្រាំង ខេត្តតាកែវ ដកហូតបានវត្ថុតាងទូរស័ព្ច០១គ្រឿង (ដឹកជញ្ជូននិងប្រើប្រាស់ )
៥-ឈ្មោះកេន សុខា ហៅង៉ុស ភេទប្រុស អាយុ២៨ឆ្នាំ មុខរបរមិនពិតប្រាកដ រស់នៅភូមិអណ្ដែងសាំងខ្មែរ ឃុំជីខ្មា ស្រុកទ្រាំង ខេត្តតាកែវ (មុខសញ្ញាដឹកជញ្ជូន) ។
កម្លាំងជំនាញកំពុងធ្វើការសាកសួរ កសាងសំណុំរឿងតាមនីតិវិធីច្បាប់ បញ្ជូនទៅស្នងការដ្ឋាននគរបាលខេត្តតាកែវ ៕

អត្ថបទដែលជាប់ទាក់ទង