Banner KNP Detail Top

វាយបំផ្លាញទ្រព្យសម្បត្តិ នៅក្នុងបន្ទប់ខុនដូរមួយកន្លែង ខ្ទេចទាំងស្រុង ដើម្បីបញ្ឈឺស្រីស្នេហ៍ ត្រូវអាវុធហត្ថរាជធានីភ្នំពេញ ឃាត់ខ្លួន បញ្ជូនទៅតុលាការ

វាយបំផ្លាញទ្រព្យសម្បត្តិ នៅក្នុងបន្ទប់ខុនដូរមួយកន្លែង ខ្ទេចទាំងស្រុង ដើម្បីបញ្ឈឺស្រីស្នេហ៍ ត្រូវអាវុធហត្ថរាជធានីភ្នំពេញ ឃាត់ខ្លួន បញ្ជូនទៅតុលាការ

ភ្នំពេញ ៖ កំលាំងអាវុធហត្ថរាជធានីភ្នំពេញ បានចុះបង្ក្រាប និងឃាត់ខ្លួន បុរសជនជាតិកាមេរ៉ូន ម្នាក់ ក្រោយពីធ្វើសកម្មភាព វាយកម្ទេច ទ្រព្យសម្បត្តិ របស់របរប្រើប្រាស់ជាច្រើននៅកនុងបន្ទប់ខុនដូរមួយកន្លែង ដើម្បី ចង់បញ្ឈឺស្រីស្នេហ៍។

ប្រភពព័ត៌មានបានបញ្ជាក់ថា ទីតាំកើតហេតុ ស្ថិតនៅ ខុនដូរ TimeSqare3 ជាន់ទី៦ ផ្លូវ៣១៧ សង្កាត់បឹងកក់ទី១ ខណ្ឌទួលគោក រាជធានីភ្នំពេញ បង្ករការភ្ញាក់ផ្អើលដល់បុគ្គលិកខុនដូរ ក៏ដូចជាអ្នករស់នៅដ៏ទៃទៀត។ បុរសខាងលើ មានឈ្មោះថា Tchoumbou Christel ជាជនជាតិ កាំម៉ារូន។ អាវុធហត្ថរាជធានីភ្នំពេញបានកសាងសំណុំរឿងបញ្ជូនខ្លួនបុរសនេះទៅតុលាការដើម្បីផ្តន្ទាទោសតាមច្បាប់៕

អត្ថបទដែលជាប់ទាក់ទង