ល្បីមែន! កាស៊ីណូប៉ារីស បើកឲ្យខ្មែរចូលលេងយ៉ាងសេរី សមត្ថកិច្ចអសមត្ថភាពទប់ស្កាត់បង្រ្កាប ដោយផ្គើននឹងអនុសាសន៍ថ្នាក់ដឹកនាំ នៅស្រុកសំពៅលូន
ល្បីមែន! កាស៊ីណូប៉ារីស បើកឲ្យខ្មែរចូលលេងយ៉ាងសេរី សមត្ថកិច្ចអសមត្ថភាពទប់ស្កាត់បង្រ្កាប ដោយផ្គើននឹងអនុសាសន៍ថ្នាក់ដឹកនាំ នៅស្រុកសំពៅលូន
(បាត់ដំបង) : នៅថ្ងៃទី១៩ ខែមករា ឆ្នាំ២០២៣នេះ ក្រុមអ្នកសារព័ត៌មានបានចុះទៅដល់ទីតាំងកាស៊ីណូប៉ារីស ក៏បានឃើញពលរដ្ឋខ្មែរចូលលេងយ៉ាងគគ្រឹកគគ្រេង ដូចនឹងអ្វីដែលប្រភពបានផ្តល់ឲ្យ ។
កាស៊ីណូទីតាំងមួយនេះដែលម្ចាស់ជាជនជាតិខ្មែរ បានប្តីជាជនជាតិកូរ៉េ បើកដំណើរការកាស៊ីណូល្បែងគ្រប់ប្រភេទ ដោយបណ្តោយឲ្យខ្មែរចូលលេងយ៉ាងសេរី ដោយផ្គើននឹងអនុសាសន៍របស់ថ្នាក់ដឹកនាំ ដែលមានទីតាំង ស្ថិតនៅផ្លូវចូលច្រកតំបន់ភ្នំដី រឺហៅថាច្រកសំពៅលូន ស្ថិតក្នុងភូមិត្រពាំងព្រលិត ឃុំសន្តិភាព ស្រុកសំពៅលូន ខេត្តបាត់ដំបង ។
បើយោងតាមប្រភពប្រជាពលរដ្ឋ ក៏ដូចជាប្រភពពីអ្នកសារព័ត៌មាន ដែលធ្លាប់បានខលទៅសំភាសន៍លោក ទឹម វិឆ័យ ដែលជាអធិការស្រុកសំពៅលូន កន្លងមកថា លោកមិនមានលទ្ធភាពក្នុងការបង្រ្កាបនោះទេ ទាល់តែសួរទៅខេត្ត បានដឹង ។ ដូច្នេះហើយមហាជននៅតែមានការងើយឆ្ងល់ថា ជាអធិការមួយរូប តែបែរជានិយាយថាគ្មានការទទួលខុសត្រូវ ថាលទ្ធភាពក្នុងការបង្រ្កាប តើឯណាទៅជាក្តីសង្ឃឹមរបស់ថ្នាក់ដឹកនាំដែលមានទំនុកចិត្តលើលោកក្នុងការបម្រើពលរដ្ឋ តែលោកបែរជានិយាយបែបនេះទៅវិញ ។
យើង នឹងរង់ចាំការបំភ្លឺរបស់លោកអធិការផងដែរ ព្រោះកន្លងមកភ្នាក់ងារសារព័ត៌មានរបស់យើង ក៏បានទាក់ទងទៅតាមតេលេក្រាមរបស់លោកអធិការស្រុកសំពៅលូន គឺលោក ទឹម វិឆ័យ ផងដែរ តែត្រូវបានលោក Block (ប្លុក) ៕