Banner KNP Detail Top

ជនសង្ស័យម្នាក់ ជំនាញខាងដើរលួចទ្រព្យសម្បត្តិប្រជាពលរដ្ឋ សមត្ថកិច្ចឃាត់ខ្លួន

ជនសង្ស័យម្នាក់ ជំនាញខាងដើរលួចទ្រព្យសម្បត្តិប្រជាពលរដ្ឋ សមត្ថកិច្ចឃាត់ខ្លួន

ភ្នំពេញ ៖ កាលពី ថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២៤ ជនសង្ស័យម្នាក់ជំនាញខាងដើរលួចទ្រព្យសម្បត្តិប្រជាពលរដ្ឋ ត្រូវបានសមត្ថកិច្ចខណ្ឌទួលគោកឃាត់ខ្លួន  នៅចំណុចមុខផ្ទះលេខ៧៤២ ផ្លូវលេខ១២៨ ក្រុម១០ ភូមិ៤ សង្កាត់ផ្សារដេប៉ូទី២ ខណ្ឌទួលគោក រាជធានីភ្នំពេញ ។

ជនសង្ស័យមានឈ្មោះ លីស ដាលីន ហៅ លីន អាយុ៣៦ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅមិនពិតប្រាកដ ។ សម្ភារៈដែលលួចបានមានទូរស័ព្ទដៃចំនួន១គ្រឿងម៉ាក I phone X ពណ៌ខ្មៅ , ទូរស័ព្ទដៃចំនួន១គ្រឿងទៀត ម៉ាក realme ពណ៌ត្រេអុី ,ធុងបាស់ខ្នាតតូចចំនួន១ ម៉ាក COLORFUL។ ចំណែកជនរងគ្រោះមាន២នាក់ ទី១-ឈ្មោះ ឆេង ម៉ារ៉ាឌីណា ភេទប្រុស អាយុ៤១ឆ្នាំ មុខរបរសន្តិសុខ ស្នាក់នៅអគារKT TOWER ផ្ទះលេខ២៣ ផ្លូវលេខ១១២ ក្រុមទី៤ ភូមិ២ សង្កាត់ផ្សារដេប៉ូទី៣ ខណ្ឌទួលគោក រាជធានីភ្នំពេញ ។ ទី២-ឈ្មោះ ស៊ន ដេវីត ភេទប្រុស អាយុ១៩ឆ្នាំ មុខរបរ ជាងជួសជុលកុំព្យូទ័រ ស្នាក់នៅផ្ទះលេខ738E1 ផ្លូវលេខ១២៨ ក្រុមទី១១ ភូមិ៤ សង្កាត់ផ្សារដេប៉ូទី២ ខណ្ឌទួលគោក រាជធានីភ្នំពេញ ។

ជនសង្ស័យដើរធ្វើសកម្មភាពលួចទ្រព្យសម្បត្តិនៅចំណុចកើតហេតុដោយលួចយកបានសម្ភារៈមួយចំនួនហើយរត់គេចខ្លួន ក៏ត្រូវជនរងគ្រោះស្រែកឆោឡោ ស្របពេលដែលកម្លាំងល្បាតមកទាន់ក៏ឃាត់ខ្លួនបានតែម្តង ។

   ជនសង្ស័យត្រូវបាននាំខ្លួនទៅសាកសួរនៅផ្នែកជំនាញខណ្ឌ ដើម្បីកសាងសំណុំរឿងតាមនីតិវិធីច្បាប់  ។ចំណែកសម្ភារៈដកហូតបានប្រគល់ជូនជនរងគ្រោះវិញ៕

អត្ថបទដែលជាប់ទាក់ទង