Banner KNP Detail Top

ចោរ១ក្រុម ប្រើកាំបិតផ្គាក់ និងកាំបិតបុ័ងតោ ព្រមទាំងមួកសុវត្ថិភាព ធ្វើសកម្មភាពដេញវាយ និងដេញកាប់ប្លន់យកម៉ូតូប្រជាពលរដ្ឋ នៅតាមផ្លូវ បានសម្រេចជាបន្តបន្ទាប់

ចោរ១ក្រុម ប្រើកាំបិតផ្គាក់ និងកាំបិតបុ័ងតោ ព្រមទាំងមួកសុវត្ថិភាព ធ្វើសកម្មភាពដេញវាយ និងដេញកាប់ប្លន់យកម៉ូតូប្រជាពលរដ្ឋ នៅតាមផ្លូវ បានសម្រេចជាបន្តបន្ទាប់

ភ្នំពេញ ៖ ចោរ១ក្រុម ប្រើកាំបិតផ្គាក់ និងកាំបិតបុ័ងតោ ព្រមទាំងមួកសុវត្ថិភាព ធ្វើសកម្មភាពដេញវាយ និងដេញកាប់ប្លន់យកម៉ូតូប្រជាពលរដ្ឋ នៅតាមផ្លូវ បានសម្រេចជាបន្តបន្ទាប់ ហើយគេចខ្លួនបាត់ស្រមោល ប៉ុន្តែបានត្រឹមតែរយៈពេល៤ទៅ ៥ថ្ងៃតែប៉ុណ្ណោះ ។
សមត្ថកិច្ចស្រាវជ្រាវយ៉ាងដុតដៃដុតជើង រហូតឈានដល់ការចាប់ខ្លួនក្រុមចោរប្លន់ចំនួន៣នាក់ជាបន្តបន្ទាប់ កាលពី ថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២៤ ។
ជនសង្ស័យ ទាំង៣នាក់ រួមមាន ៖
ទី០១. ឈ្មោះ គីម គឹមឡេង អាយុ២២ឆ្នាំ មានទីលំនៅភូមិអំពៅព្រៃ ឃុំកណ្តោក ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល ។
ទី០២. ឈ្មោះ តក់ សុវណ្ណ ស្នាក់នៅផ្ទះជួល ភូមិបាគូ សង្កាត់ដង្កោ ខណ្ឌដង្កោ
ទី០៣. ឈ្មោះ ជាតិ ឧត្តម ហៅ ខ្មៅ អាយុ១៨ឆ្នាំ ស្នាក់នៅបន្ទប់ជួលភូមិទួលពង្រ សង្កាត់ចោមចៅ១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។
ក្រុមចោរនេះ បានធ្វើសកម្មភាពប្លន់ បានសម្រេចលើកទី១ នៅវេលាម៉ោង១៩និង៤៥នាទីយប់ថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២៤ (ម៉ោងក្នុងកាមេរ៉ាសុវត្ថិភាព) នៅត្រង់ចំណុចខាងត្បូងស្តុបបាគូ តាមផ្លូវលេខ២១៧ ស្ថិតនៅភូមិបាគូ សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ ។ ដោយបានប្រើកាំបិតតបុ័ងតោ និងមួកសុវត្ថិភាពដេញវាយ និងដេញកាប់ប្លន់យកម៉ូតូ ១គ្រឿង ម៉ាក HONDA DREAM សេ១២៥ ពណ៍ខ្មៅ សេរីឆ្នាំ២០២៤ ស្លាកលេខភ្នំពេញ 1KZ-9234 របស់ជនរងគ្រោះឈ្មោះ ឡាត់ ដារ៉ា ភេទប្រុស អាយុ២១ឆ្នាំ មុខរបរកម្មកររោងចក្រ មានទីលំនៅភូមិព្រែកប្រណាក សង្កាត់ព្រែកកំពឹស ខណ្ឌដង្កោ និងស្នាក់នៅបន្ទប់ជួល ស្ថិតនៅភូមិម័ល សង្កាត់ដង្កោ ខណ្ឌដង្កោ ។


នៅមុនពេលកើតហេតុជនរងគ្រោះ បានជិះម៉ូតូចេញពីបន្ទប់ជួលទៅផ្ទះ លុះពេលទៅដល់ចំណុចកើតហេតុខាងលើ ស្រាប់តែក្រុមចោរខាងលើ មានគ្នាចំនួន០៤នាក់ ជិះម៉ូតូម៉ាក HONDA DREAM សេ១២៥ ពណ៌ខ្មៅ មិនចាំសេរី និងស្លាកលេខចំនួន០២គ្រឿង ធ្វើសកម្មភាពយកមួកសុវត្ថិភាព វាយបណ្ដាលឲ្យជនរងគ្រោះដួលម៉ូតូ ហើយក្រុមចោរ ក៏យកកាំបិតប៉័ងតោ ដេញកាប់ថែមទៀត តែជនរងគ្រោះបានរត់ចោលម៉ូតូ ទើបកាប់អត់ត្រូវ។ បន្ទាប់មកក្រុមចោរ ក៏បានលើកយកម៉ូតូរបស់ជនរងគ្រោះ ជិះគេចខ្លួនបាត់ស្រមោល ។ ក្រោយពេលកើតហេតុ ជនរងគ្រោះក៏បានធ្វើដំណើរទៅកាន់ប៉ុស្តិ៍នគរបាលរដ្ឋបាលដង្កោ ដាក់ពាក្យបណ្ដឹង ដើម្បីឲ្យសមត្ថកិច្ចនគរបាល ជួយធ្វើការស្រាវជ្រាវរកចាប់ខ្លួនក្រុមចោរប្លន់ទាំងនោះ ។
នគរបាលដដែល បានប្រាប់ឲ្យដឹងបន្ថែមទៀតថា លុះដល់ថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២៤ វេលាម៉ោង១៤និង៣០នាទីរសៀល ក្រុមចោរដដែលនេះ បានប្រើកាំបិតផ្គាក់ ធ្វើសកម្មភាពគំរាមកា.ប់ប្លន់យកម៉ូតូ ១គ្រឿង ម៉ាកហុងដាប៊ីត ពណ៌សលាយខៀវ ពាក់ស្លាកលេខ កំពត1Q-2999 ពីយុវជនម្នាក់ទៀត បានសម្រេច។ ខណៈជនរងគ្រោះ ជិះនៅតាមផ្លូវលំខ្នងប្រឡាយទឹក ស្ថិតនៅក្នុងភូមិទឹកថ្លា សង្កាត់ក្រាំងពង្រ ខណ្ឌដង្កោ រួចគេចខ្លួនបាត់ដោយសុវត្ថិភាព ជាលើកទី២ទៀត ។ យុវជនរងគ្រោះខាងលើឈ្មោះ ឆក វ៉ិត អាយុ២០ឆ្នាំ រួចជនរងគ្រោះឈ្មោះ ឆក វ៉ិត មុខរបរជាងបិទស្កុតរថយន្ត មានទីលំនៅភូមិសន្សំកុសល សង្កាត់បឹងទំពុន ខណ្ឌមានជ័យ រាជធានីភ្នំពេញ បានទៅដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍នគរបាលរដ្ឋបាលក្រាំងពង្រភ្លាមៗផងដែរ ។


ក្រោយពីកើតមានអំពើប្លន់កើតឡើងផ្ទួនៗបែបនេះ កម្លាំងនគរបាល នៃអធិការដ្ឋានខណ្ឌដង្កោ ដឹកនាំដោយលោកវរសេនីយ៍ឯក ជឹម ស៊ីថា អធិការនគរបាលខណ្ឌ សហការណ៍ជាមួយកម្លាំងការិយាល័យនគរបាលព្រហ្មទណ្ឌកំរិតស្រាល និងការិយាល័យព្រហ្មទណ្ឌកំរិតធ្ងន់ នៃស្នងការដ្ឋានរាជធានីភ្នំពេញ និងកម្លាំងនគរបាលខណ្ឌពោធិ៍សែនជ័យ បានធ្វើការស្រាវជ្រាវត្រឹមតែរយៈពេល៤ ទៅ៥ថ្ងៃប៉ុណ្ណោះ ក៏ឈានដល់ការឃាត់ខ្លួនចោរប្លន់ចំនួន៣នាក់ ជាបន្តបន្ទាប់ នៅវេលាម៉ោង៥ព្រឹកថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២៤នេះ។ ដោយបានដកហូតបានម៉ូតូ១គ្រឿងម៉ាក HONDA DREAM សេ១២៥ ពណ៍ខ្មៅ សេរីឆ្នាំ២០២៤ របស់ជនរងគ្រោះឈ្មោះ ឡាត់ ដារ៉ា មកវិញ ប៉ុន្តែបស្លាកលេខភ្នំពេញ 1KZ-9234 ដែលបំពាក់លើម៉ូតូនេះ ត្រូវបាត់បង់ ។ ចំណែកម៉ូតូម៉ាកហុងដាប៊ីត របស់ជនរងគ្រោះឈ្មោះឆក វ៉ិត ក៏ត្រូវបានដកហូតយកបានមកវិញផងដែរ បន្ទាប់មកបាននាំទៅសាកសួរនៅអធិការដ្ឋាននគរបាលខណ្ឌដង្កោ ដើម្បីកសាងសំណុំរឿងចាត់ការតាមច្បាប់ ៕

អត្ថបទដែលជាប់ទាក់ទង