Banner KNP Detail Top

វត្តមាន IShowSpeed នៅភ្នំពេញ យើងឃើញថា សីលធម៌ សុជីវធម៌ ក្មេងៗមួយចំនួនតូច ពិតជាធ្លាក់ចុះខ្លាំង! តើការធ្លាក់ចុះសីលធម៌ និងសុជីវធម៌របស់យុវជនខ្មែរ ជាកំហុសនរណា ?

វត្តមាន IShowSpeed នៅភ្នំពេញ យើងឃើញថា សីលធម៌ សុជីវធម៌ ក្មេងៗមួយចំនួនតូច ពិតជាធ្លាក់ចុះខ្លាំង! តើការធ្លាក់ចុះសីលធម៌ និងសុជីវធម៌របស់យុវជនខ្មែរ ជាកំហុសនរណា ?

ភ្នំពេញ ៖ ក្រៅពីជួយផ្សព្វផ្សាយគោលដៅ និងតំបន់ទេសចរណ៍ វប្បធម៌សំខាន់ៗ ហើយនោះ ប្រជាប្រិយភាពរបស់ IShow Speed ជួយឱ្យអ្នកគាំទ្ររាប់លាននាក់ បានស្គាល់ពី គុនខ្មែរ ក្រម៉ា ស៊ីក្លូ មួកស្លឹកត្នោត នំអន្សមរបស់ខ្មែរ ជាដើម ជាពិសេសនោះ គឺរមណីយដ្ឋានវត្តភ្នំ និងសារមន្ទីរជាតិរបស់កម្ពុជា ។
វត្តមាន YouTuber ល្បីឈ្មោះ IShow Speed នៅក្នុងប្រទេសកម្ពុជា ជាលើកទី២ ដែលបានធ្វើការផ្សាយផ្ទាល់ នៅកណ្តាលរាជធានីភ្នំពេញ ដោយបានធ្វើដំណើរទៅកាន់ទីតាំងសំខាន់ៗ ជាច្រើននោះ ត្រូវបានមហាជនខ្មែរចាត់ទុកថា ចំណេញច្រើន លើការផ្សព្វផ្សាយកម្ពុជា ទៅកាន់មនុស្សជុំវិញពិភពលោក ។
សារមន្ទីរជាតិកម្ពុជា បានសម្តែងការសោកស្តាយយ៉ាងខ្លាំង ចំពោះសកម្មភាពមិនគួរគប្បីរបស់យុវជនមួយចំនួន ដែលបានសម្រុក និងផ្លោះរបងចូលក្នុងបរិវេណសារមន្ទីរជាតិ នាអំឡុងពេល IShow Speed បានចូលមកទស្សនាសារមន្ទីរកាលពីរសៀលថ្ងៃទី២៣ ខែកញ្ញា ដោយសារមន្ទីរជាតិកម្ពុជា ចាត់ទុកថា សកម្មភាពនេះ បានបង្ហាញពីកង្វះខាត នៃការគោរព និងឲ្យតម្លៃទៅលើបេតិកភណ្ឌរបស់ជាតិ។ លើសពីនេះ សកម្មភាពខាងលើ ក៏បានបង្កឲ្យមានការភ័យខ្លាច ការព្រួយបារម្ភពីសុវត្ថិភាព ព្រមទាំងរំខានដល់ភ្ញៀវទេសចរផ្សេងៗ ដែលកំពុងចូលទស្សនា ។
ក្រៅពីស្ថាប័នសារមន្ទីរជាតិ បណ្តាបុគ្គលមានឥទ្ធិពលលើបណ្តាញសង្គមជាច្រើនរូប ក៏បានចេញមុខមកអំពាវនាវដល់យុវជនខ្មែរទាំងនោះ មេត្តាគិតពិចារណា និងពង្រឹងឡើងវិញ នូវឥរិយាបថរបស់ខ្លួនឡើងវិញ ។


Jonh Sey អ្នកផលិតមាតិការបច្ចេវិទ្យាល្បីឈ្មោះបានបង្ហាញការយល់ឃើញរបស់ខ្លួនថា «លើកទី ១ ខ្ញុំឃើញក្មេងៗយើងអោនក្បាលមុខគេ លើកទី ១ ខ្ញុំឃើញក្មេងៗយើងត្រូវបានគេដេញចេញ ហ៊ានហូបតពីមាត់គេ ត្រូវបានច្រានចេញ រុញចេញ និងស្តីអោយពីមុខគេ .. លើកទី ១ ខ្ញុំបានឃើញបែបនេះ.. ខ្ញុំពិតជាគ្មានអ្វីថ្លែងក្រៅពីស្តាយដែលយើងមិនអាចបង្ហាញគេអោយបានល្អជាងនេះ!.. សិទ្ធិរៀងៗខ្លួន តែយើងគួរតែធ្វើអោយបានល្អជាងនេះ..» ។
Eatame អ្នកReview ម្ហូបឈានមុខនៅស្រុកខ្មែរ ក៏នៅមិនស្ងៀមផងដែរ ដោយចេញមកនិយាយពីអារម្មណ៍របស់ខ្លួនយ៉ាងដូច្នេះថា «ហឹមមើល Live Speed ហើយចង់ថប់ទ្រូងជំនួស មួយៗៗៗៗ សូមសំណូមពរគ្រប់គ្នារក្សាតម្លៃ ក្រមសីលធម៌ជាខ្មែរដែលមានការគោរពអោយតម្លៃ មានវិន័យ ចេះក្រែងចិត្ត និងចូលរួមដោយរីករាយផងណាកុំអោយជ្រុលពេក រាល់សកម្មភាព ។
Admin Ratanak អ្នកផលិតមាតិកាអប់រំ ចំណេះដឹង និងប្រវត្តិសាស្ត្រល្បីមួយរូប បានចោទជាសំណួរថា «វត្តមាន IShowSpeed នៅភ្នំពេញ យើងឃើញថា សីលធម៌ សុជីវធម៌ ក្មេងៗមួយចំនួនតូច ពិតជាធ្លាក់ចុះខ្លាំង! តើការធ្លាក់ចុះសីលធម៌ និងសុជីវធម៌របស់យុវជនខ្មែរ ជាកំហុសនរណា ? ៕

អត្ថបទដែលជាប់ទាក់ទង