Banner KNP Detail Top

បង្ក្រាបមុខសញ្ញាជួញដូរគ្រឿងញៀនចំនួន ២ទីតាំង ចំណុចផ្លូវជាតិលេខ៤ គីឡូម៉ែត៣៦ ភូមិព្រៃផ្តៅ ឃុំត្រពាំងគង ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ បានចំនួន ២នាក់ ដកហូតវត្ថុតាង គ្រឿងញៀន ៤កញ្ចប់ ទូរស័ព្ទ២គ្រឿង ខ្សៀ

បង្ក្រាបមុខសញ្ញាជួញដូរគ្រឿងញៀនចំនួន ២ទីតាំង ចំណុចផ្លូវជាតិលេខ៤ គីឡូម៉ែត៣៦ ភូមិព្រៃផ្តៅ ឃុំត្រពាំងគង ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ បានចំនួន ២នាក់ ដកហូតវត្ថុតាង គ្រឿងញៀន ៤កញ្ចប់ ទូរស័ព្ទ២គ្រឿង ខ្សៀ

កំពង់ស្ពឺ ៖ នៅថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២៤ កម្លាំងផ្នែកប្រឆាំងគ្រឿងញៀនស្រុក ដឹកនាំសម្របសម្រួល ដោយលោក ឈៀវ គីមហាក់ ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តកំពង់ស្ពឺ និងមានការចង្អុលដឹកនាំពីលោកឧត្ដមសេនីយ៍ទោ ឃឹម សុកខៃ ស្នងការនគរបាលខេត្ត បានធ្វើការបង្រ្កាបមុខសញ្ញាជួញដូរដោយខុសច្បាប់នូវសារធាតុញៀន ចំនួន ២ទីតាំង៖
ឈ្មោះ ងួន ភារៈ ភេទ ប្រុស អាយុ ៣៥ឆ្នាំ មុខរបរ ប៉ះកង់បូមកង់រថយន្ត នៅភូមិអូរក្រាំងអំបិល ឃុំត្រពាំងគង ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ ដកហូតវត្ថុតាង ម្សៅក្រាមពណ៍សថ្លា សង្ស័យជាគ្រឿងញៀនចំនួន ៣កញ្ចប់តូច ទូរស័ព្ទ ១គ្រឿង ។ នៅចំណុចផ្លូវជាតិលេខ៤គឺឡូម៉ែត៣៦នៅភូមិ ព្រៃផ្តៅ ឃុំត្រពាំងគង ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ ។
ឈ្មោះ ជួ ហុកលីម ភេទប្រុស អាយុ ២៨ឆ្នាំ មុខរបរ ប៉ះកង់បូមកង់រថយន្ត នៅភូមិព្រៃដងទឹក ឃុំព្រះនិពាន្វ ស្រុកគងពិសី ខេត្តកំពង់ស្ពឺ ដកហូតវត្ថុតាង ម្សៅក្រាមពណ៍សថ្លា សង្ស័យជាគ្រឿងញៀនចំនួន ១កញ្ចប់តូច ទូរស័ព្ទ ១គ្រឿងខ្សៀរសម្រាប់ប្រើប្រាស់គ្រឿងញៀន ១ ។ នៅចំណុចផ្លូវជាតិលេខ៤ គីឡូម៉ែត៣៦ ភូមិកែវឧត្តម ឃុំត្រពាំងគង ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ ។
✩ សរុប៖ ឃាត់ខ្លួនមនុស្ស ២នាក់ប្រុស ម្សៅក្រាមពណ៌សថ្លាសង្ស័យជាគ្រឿងញៀនចំនួន ៤កញ្ចប់តូច ទូរស័ព្ទដៃ ២គ្រឿង ខ្សៀសម្រាប់ប្រើប្រាស់គ្រឿងញៀនចំនូន ១ ។
ករណីនេះជំនាញកំពុងធ្វើការសាកសួរ និងកសាងសំណុំរឿងបញ្ចូនទៅការិយាល័យជំនាញខេត្ត ដើម្បីចាត់ការតាមនីតិវិធីច្បាប់ ៕

អត្ថបទដែលជាប់ទាក់ទង