Banner KNP Detail Top

បុរសម្នាក់ ទៅបង់សំណាញ់ចំពេលទឹកឡើងហូរខ្លាំង បណ្តាលឱ្យគួចបាត់ខ្លួនម្នាក់ រកឃើញសាកសពហើយ

បុរសម្នាក់ ទៅបង់សំណាញ់ចំពេលទឹកឡើងហូរខ្លាំង បណ្តាលឱ្យគួចបាត់ខ្លួនម្នាក់ រកឃើញសាកសពហើយ

ខេត្តព្រះវិហារ ៖ នៅ ថ្ងៃទី២២ខែតុលាឆ្នាំ២០២៤ បន្ទាប់ពីក្រុមជំនាញព្រហ្មទណ្ឌនិងពិនិត្យកើតកន្លែងហេតុរួចមក។ ករណីមនុស្សបាត់ខ្លួនម្នាក់សង្ស័យថាលង់ទឹកត្រូវបានកម្លាំងជំនាញអធិការដ្ឋានបានសហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំរស្មីនិងអាជ្ញាធររួមទាំងប្រជាការពារ និងបងប្អូនសព បានរុករកតាមដងអូរក្នុងគុម្ភឬស្សីបានប្រទះឃើញសាកសពហើយ។

ករណីមនុស្សបាត់ខ្លួនម្នាក់សង្ស័យថាលង់ទឹកបង្កឲ្យមានការភ្ញាក់ផ្អើលនោះបានកើតឡើងនៅវេលាម៉ោង០៩.០០នាទីព្រឹកថ្ងៃទី២១ខែតុលា ឆ្នាំ២០២៤ត្រង់ចំណុចរមណីដ្ឋានលូ១២ ស្ថិតក្នុងភូមិចំបក់ផ្អែម ឃុំរស្មី ស្រុករវៀង ខេត្តព្រះវិហារ។
ករណីមនុស្សលង់ទឹកស្លាប់ហើយជនរងគ្រោះឈ្មោះ សៅ សំ ភេទប្រុស អាយុ៥១ឆ្នាំមុខរបរជាកសិករមានស្រុកកំណើតនៅភូមិត្រពាំងឬស្សី ឃុំរស្មីស្រុករវៀង ខេត្តព្រះវិហារ។
ប្រភពបន្តថាក្រោយពីទទួលព័ត៌មានភ្លាមកម្លាំងជំនាញអធិការដ្ឋានបានសហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំរស្មីនិងអាជ្ញាធរភូមិឃុំរួមទាំងប្រជាការពារបងប្អូនសពផងនោះបាននាំគ្នារុករកតាមដងអូរ តាមគុម្ភឬស្សីគ្រប់ច្រកល្ហកតែមិនឃើញទេ។


ប្រភពបន្តទៀតថាលុះដល់ថ្ងៃទី២២ខែឆ្នាំដដែលក្រុមជំនាញព្រហ្មទណ្ឌនិងពិនិត្យកន្លែងកើតហេតុហើយបានសហការជាមួយប៉ុស្តិ៍នគរបាលរដ្ឋបានឃុំរស្មី ក្រោមការដឹកនាំសម្របសម្រួល ដោយលោក ហោ ប៊ុនហួរ អភិបាលស្រុករវៀង បន្តរុករកទៀត រហូតដល់វេលាម៉ោង១៧និង១៥ នាទី ទើបរកឃើញជនរងគ្រោះស្លាប់បាត់ទៅហើយ។
-ក្រោយការពិនិត្យសាកសពកម្លាំងសមត្ថកិច្ចយើងបានឃើញថា៖
ទី១.ដៃសព ក្តាប់។
ទី២. មានលម្អងភក់នៅក្នុងរន្ធច្រមុះ។
ទី៣. មានឈាមតាមភ្នែកដោយសារត្រីសុី។
ទី៤. នៅត្រង់ក្បាលដងខ្លួន ពុំមានស្នាកស្នាមអ្វីគួរឲ្យកត់សំគាល់នោះឡើយ។
និងតាមការឆ្លើយបំភ្លឺរបស់ឈ្មោះ ហង់ ខេង ភេទប្រុសអាយុ៥៦ឆ្នាំមុខរបរកសិករ រស់នៅភូមិឃុំកើតហេតុខាងលើបានឲ្យដឹងែរថា៖ នៅវេលាម៉ោងប្រហែល៨និង៣០នាទី ថ្ងៃទី២១ខែតុលាឆ្នាំ២០២៤នោះ គាត់បានបបួលជនរងគ្រោះ ទៅបង់សំណាញ់រកត្រី នៅចំណុចលូ១២ហ្នឹង។
ឈ្មោះ ហង់ ខេង បន្តថាពេលនោះខ្ញុំបានឃើញនៅមុខលូទឹកមានសភាពឡើង និងហូរខ្លាំងផងខ្ញុំក៏បានហៅជនរងគ្រោះទៅរកត្រីនៅលូមុខ០៣វិញតែជនរងគ្រោះប្រាប់ឲ្យខ្ញុំទៅមុនចុះ ៕
លោកបន្តថាមួយសន្ទុះក្រោយមកខ្ញុំបានហៅរកជនរងគ្រោះតែមិនឮសូរឆ្លើយតបទេដោយបាត់ជនរងគ្រោះយូរពេក និងបានឃើញស្បែកជើងជនរងគ្រោះនៅមាត់អូរ ប្រហែលជាអាចលង់ទឹកក៏បានរាយការណ៍ទៅដល់ប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំរស្មី។
យោងតាមការបំភ្លឺរបស់ឈ្មោះ ដួង ហៀង ភេទប្រុស អាយុ២៧ឆ្នាំមុខរបរបុគ្គលិកធនាគារ ហត្ថាកសិករខ្លួនបានចាប់ផ្តើមរកឪពុកតាំងពីព្រឹករហូតដល់ថ្ងៃត្រង់តែមិនឃើញ។
ពួកយើងបានសម្រាកហូបបាយរួច ក៏ចាប់រកបន្តទៀតដោយមានការសែនបន់ម្ចាស់ទឹក ម្ចាស់ដីផងដែរ ខ្ញុំបានរកឪពុកឃើញនៅជាប់នឹងឈើក្រាក់នៅបាតអូរ ក្នុងសភាពបាត់បង់ជីវិតហើយដងខ្លួនឡើងរឹងទៀតផង។
ដោយយោងតាមការបំភ្លឺ និងការពិនិត្យសាកសព សមត្ថកិច្ចបានសន្និដ្ឋានថា ជនរងគ្រោះពិតជាបានស្លាប់ដោយសារការបង់សំណាញ់រកត្រីធ្វេសប្រហែសបណ្តាលឲ្យលង់ទឹកពិតប្រាកដមែន ។
ក្រោយពិនិត្យកន្លែងកើតហេតុនិងស្ថានភាពសាកសពរួចរាល់សមត្ថកិច្ចបានប្រគល់ឲ្យសាច់ញាតិយកទៅធ្វើបុណ្យតាមប្រពៃណី៕

អត្ថបទដែលជាប់ទាក់ទង