Banner KNP Detail Top

បិទទ្វារក្លឹបកម្សាន្ត «ស្តាស៊ីធី» ក្រោយសមត្ថកិច្ចបានឆ្មក់បង្ក្រាប និងឃាត់ខ្លួនអ្នកពាក់ព័ន្ធគ្រឿងញៀនចំនួនជាង១០០នាក់ កំពុងធ្វើតេស្ត រកឃើញអ្នកប្រើប្រាស់ ជាង៣០នាក់

បិទទ្វារក្លឹបកម្សាន្ត «ស្តាស៊ីធី» ក្រោយសមត្ថកិច្ចបានឆ្មក់បង្ក្រាប និងឃាត់ខ្លួនអ្នកពាក់ព័ន្ធគ្រឿងញៀនចំនួនជាង១០០នាក់ កំពុងធ្វើតេស្ត រកឃើញអ្នកប្រើប្រាស់ ជាង៣០នាក់

ខេត្តបន្ទាយមានជ័យ ៖ នៅថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៤ អាជ្ញាធរបានបិទទ្វារក្លឹបកម្សាន្ត «ស្តាស៊ីធី» ក្រោយសមត្ថកិច្ចបានឆ្មក់បង្ក្រាប និងឃាត់ខ្លួនអ្នកពាក់ព័ន្ធគ្រឿងញៀនចំនួនជាង១០០នាក់កំពុងធ្វើតេស្ត ក្នុងនោះ បានរកឃើញអ្នកប្រើប្រាស់ជាង៣០នាក់ ក្រុងប៉ោយប៉ែត ។

សមត្ថកិច្ចចុះបិទទ្វារក្លឹបកម្សាន្តស្តាស៊ីធី ដោយមិនអនុញ្ញាតអោយបើកបន្តទៀតឡើយ ក្រោយកម្លាំងអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែត បានឆ្មក់បង្ក្រាបឃាត់ខ្លួនអ្នកពាក់ព័ន្ធគ្រឿងញៀនប្រមាណជាង១០០នាក់ ក្នុងនោះមានភ្ញៀវដែលចូលក្លិបកម្សាន្ត និងបុគ្គលិកបម្រើការងារក្នុងក្លឹបមានខ្មែរ, ចិន ឥណ្ឌូនេស៊ី, ថៃ និងវៀតណាម ។

សូមរំលឹកថា ការបើកប្រតិបត្តិការចុះបង្ក្រាប ធ្វើឡើងកាលពីយប់រំលងអធ្រាត្រ ចូលថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២៤ ស្ថិតក្នុងភូមិក្បាលស្ពានមួយ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត ។ ក្រោយកម្លាំងនគរបាលជំនាញខេត្ត និងក្រុងធ្វើតេស្តជាង១០០នាក់ក្នុងរយៈពេល២ថ្ងៃនេះ បានប្រមាណ៥០ភាគរយដែលរកឃើញអ្នកប្រើប្រាស់គ្រឿងញៀនជាង៣០នាក់ហើយអាចធ្វើបន្តនៅថ្ងៃស្អែក(01/11/24) ដើម្បីបញ្ជាក់អ្នកដែលមិនប្រើប្រាស់គ្រឿងញៀន និងអោយត្រឡប់ទៅលំនៅឋានវិញ ៕

អត្ថបទដែលជាប់ទាក់ទង