គួរឱ្យស្រឡាញ់! សិស្សបឋមនៅចិន នាំគ្នាសម្រុករៀនដេរតុក្កតារូបទន្សាយ ត្រៀមស្វាគមន៍ឆ្នាំថ្មី
សល់តែប៉ុន្មានថ្ងៃទៀតប៉ុណ្ណោះ ឆ្នាំ ២០២២ នឹងរំលងផុត ហើយបណ្ដាប្រទេសនានាលើពិភពលោក ក៏កំពុងរីករាយត្រៀមខ្លួនទទួលស្វាគមន៍ឆ្នាំថ្មី ឆ្នាំ ២០២៣ ខាងមុខនេះដែរ។
ងាកមកប្រទេសចិនវិញ ក៏មិនខុសពីប្រទេសដទៃដែរ ក្រៅពីត្រៀមខ្លួនស្វាគមន៍ថ្ងៃចូលឆ្នាំសកលហើយនោះ ប្រទេសនេះ ក៏កំពុងត្រៀមខ្លួនសម្រាប់ថ្ងៃចូលឆ្នាំថ្មីប្រពៃណីជាតិរបស់ខ្លួនផងដែរ។ ជាក់ស្ដែងថ្មីៗនេះ សកម្មភាពសិស្សសាលាមួយនៅចិន ខំរៀនដេរតុក្កតាយ៉ាងយកចិត្តទុកដាក់ ត្រៀមអបអរឆ្នាំថ្មីខាងមុខនេះ កំពុងទទួលបានការសរសើរ និង ចាប់អារម្មណ៍ខ្លាំង។
តាមការចេញផ្សាយរបស់សារព័ត៌មានចិន CGTN បានបង្ហាញកម្រងរូបភាពមួយចំនួននៃកូនសិស្សសាលាបឋមទាំងប្រុសទាំងស្រីនៅក្រុង Linyi ប្រទេសចិន កំពុងនាំគ្នាអង្គុយរៀនដេរតុក្កតារូបសត្វទន្សាយយ៉ាងយកចិត្តទុកដាក់បំផុត ដើម្បីត្រៀមស្វាគមន៍ឆ្នាំថ្មី ដែលជាឆ្នាំថោះនោះ។ សកម្មភាពរៀនដេររបស់កុមារដ៏គួរឱ្យស្រឡាញ់ទាំងនេះដែរ បានធ្វើឱ្យមហាជនអ្នកលេងតាមបណ្ដាញសង្គម សរសើរស្ញប់ស្ញែងគ្រប់ៗគ្នា៕