Banner KNP Detail Top

ជនជាតិចិនម្នាក់ កំពុងធ្វើនំដាក់លក់សុខៗ ស្រាប់តែឆ្លងចរន្ធអគ្គីសនីពីម៉ាស៊ីនធ្វើនំ បណ្តាលអោយឆក់ស្លា…ប់

ជនជាតិចិនម្នាក់ កំពុងធ្វើនំដាក់លក់សុខៗ ស្រាប់តែឆ្លងចរន្ធអគ្គីសនីពីម៉ាស៊ីនធ្វើនំ បណ្តាលអោយឆក់ស្លា..ប់

ភ្នំពេញ ៖ បុរសជនជាតិចិនម្នាក់ វ័យជាង៣០ឆ្នាំ ជាបុគ្គលិកធ្វើការនៅហាងនំពាកុងធីង ខណៈកំពុងធ្វើនំសម្រាប់ដាក់លក់ ក៏ស្រាប់តែឆក់ខ្សែភ្លើងម៉ាសុីនធ្វើនំ ស្លាប់មួយរំពេច ។
ករណីឆក់ខ្សែភ្លើងនេះដែរបង្កភ្ញាក់ផ្អើល នៅ រសៀលថ្ងៃទី ០៩ ខែវិច្ឆិកា ឆ្នាំ២០២៤ នៅចំណុចហាងនំពាកុងធីង តាមបណ្តោយផ្លូវលេខ ២១៥ កែងផ្លូវលេខ ២១៧ ក្នុងសង្កាត់ផ្សារដើមគរ ខណ្ឌទួលគោក រាជធានីភ្នំពេញ ។


ប្រភពព័ត៌មានពីបុគ្គលិកនៅក្នុងហាងបានប្រាប់ឱ្យដឹងថា មុនកើតហេតុ បុរសជនជាតិចិនជាបុគ្គលិកផ្នែកខាងធ្វើនំ បានកំពុងចាប់ផ្តើមធ្វើនំដាក់លក់បន្ថែម ប៉ុន្តែខណៈពេលដែលកំពុងធ្វើនោះ សង្ស័យម៉ាសុីនធ្វើនំឆ្លងចរន្ត បណ្តាលឱ្យឆក់បុរសជនជាតិចិនខាងលើស្លាប់ភ្លាមៗតែម្តង ។
បច្ចុប្បន្ន សមត្ថកិច្ចជំនាញចក្ខុនឹងកោសល្យវិច័យ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានធ្វើការត្រួតពិនិត្យ រួចធ្វើកំណត់ហេតុ ប្រគល់សពជូនសាច់ញាតិដើម្បីយកទៅធ្វើបុណ្យ តាមប្រពៃណី ៕

អត្ថបទដែលជាប់ទាក់ទង