Banner KNP Detail Top

បុរសជនជាតិចិនម្នាក់ មិនដឹងថា មានបញ្ហាអ្វីទេបានកាន់កាំបិត ដើរដេញចាក់គេឯងពេញផ្លូវ

ភ្នំពេញ ៖ នៅ ថ្ងៃទី១១ ខែវិច្ឆិកាឆ្នាំ២០២៤ ទល់មុខផ្សារចិន ផ្លូវក្រសួងការបរទេស សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ បុរសជនជាតិចិនម្នាក់មិនដឹងថាមានបញ្ហាអ្វីទេបានកាន់កាំបិតដើរដេញចាក់គេឯងពេញផ្លូវ ហើយចាក់ត្រូវបុរសជាអ្នករត់កង់បីម្នាក់ដែលកំពុងដេកនៅលើកង់បីចុចទូរស័ព្ទ បណ្តាលឱ្យរងរបួសត្រង់ចុងដង្ហើមនិងកែងដៃខាងស្ដាំ ត្រូវគេដឹកតាមម៉ូតូកង់បីបញ្ជូនយកទៅសង្គ្រោះនៅឯមន្ទីរពេទ្យ។

មុនពេលកើតហេតុ គេបានឃើញបុរសជនជាតិចិនខាងលើអត់ដឹងថាមានបញ្ហាមកពីណានោះទេ បានដើរមកទីតាំងកើតហេតុ ដោយដៃមានកាន់កូនកាំបិតចិតបន្លែមួយ លុះពេលដើរមកដល់ មិនដឹងថាគាត់ខឹងសម្បានិងមានបញ្ហាអ្វីមកពីណានោះទេ បានទៅរករឿងដេញចាក់ជនជាតិចិនដូចគ្នាឈរនៅម្តុំទីតាំងកើតហេតុ ខណៈជនជាតិចិនដូចគ្នាបានរត់គេចទាន់ចេញទៅបាត់។

ប្រភពដដែលបានបន្តទៀតថា លុះពេលដេញចាក់ជនជនចិនដូចគ្នាមិនបាន បុរសជនជាតិចិនរូបនោះ ស្រាប់តែមួម៉ៅក៏បានដើរទៅចាក់ទៅលើបុរសខ្មែរម្នាក់ដែលកំពុងដេកនៅលើកង់បីឥណ្ឌា បណ្តាលរងរបួសត្រង់ពោះនិងដៃខាងស្តាំហូរឈាមហើយត្រូវបានដឹកយកទៅសង្គ្រោះព្យាបាលរបួសនៅមន្ទីរពេទ្យភ្លាមៗ ។


ហេតុការណ៍នេះ ជនចិនរូបនោះត្រូវបានបងប្អូនប្រជាពលរដ្ឋរួមទាំងសន្តិសុខយាមនៅទីនោះ នាំគ្នាព្រួតចាប់ចងស្លាបសេក ហើយស្វាគមន៍ម្នាក់មួយដៃមួយជើងផងដែរ ។

ពាក់ព័ន្ធករណីនេះ កម្លាំងសមត្ថកិច្ចមូលដ្ឋានបានចុះមកទីតាំងកើតហេតុបានសួរនាំពីដំណើររឿងហ្នឹងបានដកហូតកូនកាំបិតចិតបន្លែដងខ្មៅមួយ រួមទាំងបុរសជាជនបង្កជនជាតិចិននាំយកទៅសួរនាំនៅប៉ុស្តិ៍នគរបាល ទន្លេបាសាក់ ដើម្បីចាត់ការតាមនីតិវិធីច្បាប់ ៕

អត្ថបទដែលជាប់ទាក់ទង