មហាសេដ្ឋីឥណ្ឌាមួយរូប ត្រូវបានចោទប្រកាន់នៅសហរដ្ឋអាម៉េរិក ពីបទស៊ីសំណូក និងការក្លែងបន្លំប្រាក់រាប់ពាន់លានដុល្លារ
មហាសេដ្ឋីឥណ្ឌាមួយរូប ត្រូវបានចោទប្រកាន់នៅសហរដ្ឋអាម៉េរិក ពីបទស៊ីសំណូក និងការក្លែងបន្លំប្រាក់រាប់ពាន់លានដុល្លារ
វ៉ាស៊ីនតោន៖ លោក ហ្គោថាម អាដានី ប្រធានសម្ព័ន្ធក្រុមហ៊ុនឥណ្ឌា Adani Group និងជាមហាសេដ្ឋីលំដាប់ពិភពលោកមួយរូប ត្រូវបានចោទប្រកាន់នៅទីក្រុងញូវយ៉ក ជុំវិញការសូកប៉ាន់ និងការក្លែងបន្លំប្រាក់រាប់ពាន់លានដុល្លារ។
ក្នុងនាមជាប្រធានអាណាចក្រសម្ព័ន្ធអាជីវកម្មដ៏ច្រើន និងសម្បើមដូចជា៖ ធ្យូងថ្ម អាកាសយានដ្ឋាន ស៊ីម៉ងត៍ និងប្រព័ន្ធផ្សព្វផ្សាយ លោក អាដានី ត្រូវបានល្បីរន្ទឺរក្នុងប៉ុន្មានឆ្នាំថ្មីៗនេះ ជុំវិញការចោទប្រកាន់ពីបទក្លែងបន្លំសាជីវកម្ម និងការទម្លាក់ភាគហ៊ុនជាដើម។
អាជ្ញាធរបានចោទប្រកាន់លោកមហាសេដ្ឋី អាដានី និងនាយកប្រតិបត្តិពីរនាក់ទៀតនៅក្រុមហ៊ុន Adani Green Energy ដែលជាក្មួយប្រុសរបស់លោក គឺលោក សាហ្ការ អាដានី (Sagar Adani) និងលោក វីនីត ចាអ៊ីន (Vneet Jaain) ដោយយល់ព្រមបង់ប្រាក់សំណូកជាង២៥០លានដុល្លារ ដល់មន្រ្តីរដ្ឋាភិបាលឥណ្ឌាចន្លោះឆ្នាំ២០២០ ដល់ឆ្នាំ២០២៤ ដើម្បីជាថ្នូរទទួលបានប្រាក់ចំណេញ២ពាន់លានក្នុងរយៈពេលប្រហែល២០ឆ្នាំ។
ករណី នេះ ជាប់ ពាក់ព័ន្ធ នឹង ការ រំលោភ បំពាន ច្បាប់ ស្តី ពី ការ ប្រព្រឹត្ត អំពើ ពុក រលួយ ពី បរទេស ជា ច្បាប់ ប្រឆាំង ការ ស៊ីសំណូក របស់ សហរដ្ឋ អាម៉េរិក។
គួរបញ្ជាក់ថា លោក ហ្គោថាម អាដានី មានអាយុ៦២ឆ្នាំ មានទ្រព្យសម្បត្តិសុទ្ធចំនួន៦៩,៨ពាន់លានដុល្លារអាម៉េរិក និងជាអ្នកមានបំផុតទី២២របស់ពិភពលោក និងជាមហាសេដ្ឋីមានបំផុតទីពីររបស់ឥណ្ឌា។ នេះបើយោងតាមការចេញផ្សាយដោយទស្សនាវដ្ដី Forbes៕