Banner KNP Detail Top

ក្មេងស្រីដែលចាញ់បោកមេខ្យល់នាំយកទៅប្រទេសចិន បានវិលត្រឡប់មកដល់ភ្នំពេញហើយ

ក្មេងស្រីដែលចាញ់បោកមេខ្យល់នាំយកទៅប្រទេសចិន បានវិលត្រឡប់មកដល់ភ្នំពេញហើយ

ភ្នំពេញ ៖ ក្មេងស្រីដែលចាញ់បោកមេខ្យល់នាំយកទៅប្រទេសចិន បានវិលត្រឡប់មកដល់ភ្នំពេញហើយ ក្រោមស្នើសុំអន្តរាគមន៍ឲ្យជួយកាលពីពេលកន្លងមក ។
ឯកឧត្តម ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានទទួលជួបក្មេងស្រីដែលត្រូវបានមេខ្យល់បោកយកប្រទេសចិន នៅថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២៤ នៅទីស្តីការក្រសួងមហាផ្ទៃ ។
យោងតាមបណ្តាញសង្គម របស់ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ស សុខា បានលើកឡើងថា ថ្ងៃនេះត្រេកអរ និងសូមអរគុណដល់ស្ថាប័នពាក់ព័ន្ធដែលបានជួយសម្របសម្រួលប្អូនស្រី! ។
ក្នុងនាមជាខ្មែរដូចគ្នា ខ្ញុំពិតជាមានសេចក្ដីសប្បាយរីករាយជាទីបំផុត ដែលទី១. នៅពេលទទួលដំណឹងថា សមត្ថកិច្ចចិនបានជួយអន្តរាគមន៍ប្អូនទៅកាន់ការិយាល័យនគរបាលចិន និងទី២. កាន់តែសប្បាយចិត្តថែមទៀតនៅពេលដែលលឺព័ត៌មានថា ប្អូនបានមកដល់ប្រទេសកម្ពុជាយើង ដោយសុវត្ថិភាព ហើយរហូតដល់ចង់ជួប ដើម្បីសួរសុខទុក្ខ និងលើកទឹកចិត្តប្អូន ។
ឯកឧត្តមបានបន្តថា នៅថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២៤ នេះតាមរយៈក្រុមការងារ បានជួបសំណេះសំណាលសួរសុខទុក្ខជាមួយប្អូនមែន និងបានឧបត្ថម្ភថវិកាចំនួន២លានរៀល ដើម្បីជាការលើកទឹកចិត្ត និងជំរុញការខិតខំប្រឹងប្រែងរបស់ប្អូនស្រីបន្តអនាគតវែងឆ្ងាយទៅមុខទៀត ។
ឯកឧត្តមបានបន្ថែមថា ជាមួយគ្នានេះ ខ្ញុំក៏សូមថ្លែងអំណរគុណចំពោះឯកអគ្គរដ្ឋ ទូតសាធារណរដ្ឋប្រជាមានិតចិនប្រចាំព្រះរាជាណាចក្រកម្ពុជា លោកជំទាវឯកអគ្គរាជទូតកម្ពុជា ប្រចាំប្រទេសចិន ដែលបានខ្នះខ្នែងជួយលើកិច្ចការងារនេះ ដោយសហការជាមួយសមត្ថកិច្ចចិន ហើយក៏សូមអរគុណដល់សមត្ថកិច្ចចិន ដែលបានអន្តរាគមន៍យ៉ាងរហ័ស និងប្រកបដោយប្រសិទ្ធភាព ។


ជាមួយគ្នានេះដែរ ឯកឧត្តមក៏សូមអរគុណដល់សមត្ថកិច្ចកម្ពុជា ចំណុះអគ្គស្នងកា រដ្ឋាននគរបាលជាតិ ក្រសួងមហាផ្ទៃ និងអង្គការ រតនៈ International ដែលបានសម្របសម្រួលកិច្ចការងារប្រចាំថ្ងៃមុននឹងសមាហរណកម្មប្អូនស្រី ទៅកាន់មូលដ្ឋានវិញ ។
សូមជូនពរប្អូនស្រី មានសុខភាពល្អ សុខសុវត្ថិភាពក្នុងការធ្វើដំណើរវិលត្រឡប់ទៅកាន់ភូមិឋានវិញ និងសម្រេចបានជោគជ័យក្នុងកិច្ចការងារផ្សេងៗកុំបីខាន ៕

អត្ថបទដែលជាប់ទាក់ទង