ថ្មីៗនេះ! ថៃកម្ទេចសាច់ជ្រូក ដែលនាំចូលខុសច្បាប់ ជាង៧០០តោន គិតជាទឹកប្រាក់ ប្រមាណ ១២៣ លានបាត
ថ្មីៗនេះ! ថៃកម្ទេចសាច់ជ្រូក ដែលនាំចូលខុសច្បាប់ ជាង៧០០តោន គិតជាទឹកប្រាក់ ប្រមាណ ១២៣ លានបាត
ប្រទេសថៃ ÷ ថ្មីៗនេះ នៅក្នុងខេត្ត ភិតបុរី មានការរៀបចំពិធីកម្ទេចសាច់ជ្រូកចម្រុះ ជាង៧០០តោន ក្រោមអធិបតី លោក ឈ្លើមឆៃ សិរីអន រដ្ឋមន្ត្រីក្រសួងកសិកម្ម និងដោយមានការចូលរួមពីនាយកដ្ឋានបសុសត្វ និងអង្គភាពពាក់ព័ន្ធ ជាច្រើនផងដែរ។
យោងតាមការផ្សាយរបស់កាសែតថៃរ៉ាត់ បានបញ្ជាក់ថា ទីតាំងដែលបានប្រារព្ធពិធីនេះ គឺស្ថិតក្នុងឃុំ សាមប្រាក់យ៉ា ស្រុកឆ:អាំ ខេត្តភិតបុរី ប្រទេសថៃ ដោយនៅទីនោះ គេសង្គេតឃើញអេស្កាកំពុងធ្វើសកម្មភាពកាយរណ្តៅយ៉ាងធំ ដើម្បីកប់សាច់ជ្រូកចម្រុះ ដែលក្នុងនោះមានដូចជាសាច់សុទ្ធ គ្រឿងក្នុង ជើង និងឆ្អឹងជំនី ជាដើម។ល។
ក្នុងនោះក៏មានក្រុមបសុសត្វ បានធ្វើការបាញ់ថ្នាំសម្លាប់មេរោគឆ្លង ព្រមទាំងបានរោយសុីម៉ង់ត៏.ស ទៅលើសាច់ទាំងនោះផង មុននឹងកប់ទៅក្នុងដី ការបំផ្លាញសាច់ជ្រូកនេះគឺដោយសារតែការនាំចូលខុសច្បាប់ផង និងការទប់ស្កាត់ក្រែងមានការប៉ះពាល់ដល់សុខភាពអ្នកបរិភោគផង។
យោងតាមរបាយការណ៍បានបញ្ជាក់ថា សាច់ជ្រូកដែលនាំចូលមកពីប្រទេសជិតខាងដោយគ្មានច្បាប់អនុញ្ញាត សរុបមានទម្ងន់ ៧២៣.៧៨៦ kg គិតជាទឹកប្រាក់សរុបមានរហូតដល់ ១២៣ លានបាត ៕