Banner KNP Detail Top

អ្នកណាទទួលខុសត្រូវចំពោះវិនាសកម្ម ព្រៃឈើដ៏សម្បើម នៅដែនជម្រកសត្វព្រៃស្រែពក ?

អ្នកណាទទួលខុសត្រូវចំពោះវិនាសកម្ម ព្រៃឈើដ៏សម្បើម នៅដែនជម្រកសត្វព្រៃស្រែពក ?

ខេត្តមណ្ឌលគិរី:កាលពីសប្តាហ៍កន្លងទៅ អ្នក ការពារព្រៃឈើ ឈ្មោះ តាន់ គឹមសួរ បានបំបែក ភាពស្ងប់ស្ងាត់ នៃបទឧក្រិដ្ឋកម្មព្រៃឈើដ៍វិនាសនៅក្នុងខេត្តមណ្ឌលគិរី ។ ឈើដ៏មានតម្លៃភាគច្រើនត្រូវបានគេរកឃើញ នាំ ចេញពីតំបន់ការពារដែនជម្រកសត្វព្រៃស្រែ ពក។បើចឹងតើលោក វុធ សារ៉ុម ជាអ្នក គ្រប់ គ្រងដែន ជម្រកសត្វ ព្រៃស្រែពក មានភាពទទួលខុសត្រូវកម្រិតណា?
ការស្វាគមន៍ជាលើក ដំបូងគឺលោក តាន់ គឹមសួរ និងក្រុមរបស់គាត់ដែលជាមន្ត្រីព្រៃឈើមកពីភ្នំពេញបានស្ទាក់ឃាត់រថយន្តដឹកឈើចំនួន ៥គ្រឿងនៅលើកំណាត់ផ្លូវជាតិលេខ ៧៦ ក្នុងភូមិសាស្ត្រស្រុកកែវសីមា ដោយក្នុងនោះក៏បានឃាត់ខ្លួន ឈ្មួញឈើដុះស្លែរល្បីដែលមានរហស្សនាម “ចែខុម ” និងប្ដីឈ្មោះ “ចក់” ផងដែរ ។ ហើយក្រុមនេះក៍បានបន្តទៅបើកទ្វាររបងផ្ទះ យាយរឿន ឈ្មួញឈើម្នាក់ ទៀត ដោយបានរកឃើញគំនរឈើជាច្រើន និងអាចម៍រណាគរដូចភ្នំកំពុងឆេះហុយផ្សែងទ្រលោមដែលជាភស្តុតាង នៃបទឧក្រិដ្ឋព្រៃឈើមិនអាចប្រកែកបាន ។
ឈ្មួញឈើឈ្មោះយាយរឿន ដែលមានឈាម ជ័រ ចិនកាត់យួន មាន ផ្ទះនៅប្របផ្លូវជាតិលេខ ៧៦ក្នុងភូមិពូជ្រៃ ឃុំពូជ្រៃ ស្រុកពេជ្រាដា នេះ ល្បីយូររាប់អាណត្តិចៅ ហ្វាយខេត្តមកហើយ មិនដែលអ្នក ណាហ៊ានប៉ះពាល់ឡើយ ។


បើតាមសេចក្ដីរាយការណ៍របស់លោក តាន់ គឹមសួរ ផលប្រយោជន៍ដែលពួកឧក្រិដ្ឋជនទទួលបាន មិនមែនត្រឹមតែលុយពីការលក់ឈើឲ្យយួនប៉ុណ្ណោះទេ , បន្ទាប់ពីនោះគឺដី។ដីរាប់ម៉ឺនហិកតាដែលបានពីការទន្រ្ទានព្រៃឈើ នៅក្នុងស្រុកកោះញែក និងស្រុកពេជ្រាដា នៃដែន ជម្រកសត្វព្រៃស្រែពក ត្រូវបានគេលក់ឲ្យពួកមហាសេដ្ឋី និងអ្នកមានអំណាចធំៗពីភ្នំពេញ ដែលការនេះទាមទារឲ្យមានការអនុវត្តជាប្រព័ន្ធ ។ ជាមួយគ្នាកាលពីចុងសប្តាហ៍កន្លងទៅ ក្រុមមន្ត្រីក៏បានឃាត់អេស្ការ ១គ្រឿង ដែលកំពុងវាតព្រៃយ៉ាងគឃ្លើននៅដែនជំរកសត្វស្រែកពកផងដែរ ដែលជា ឧទាហរណ៍បញ្ជាក់ពីការច្បាមយកដីព្រៃដោយពួកអ្នកមានលុយ មានអំណាច ។
ករណីនេះមិនអាចទទួលការបញ្ជាក់ពីលោក វុធ សារ៉ុម ប្រធាន គ្រប់គ្រងដែន ជម្រកសត្វព្រៃស្រែពកបាននៅឡើយទេ៕

អត្ថបទដែលជាប់ទាក់ទង