អ្នកនាង ខាត់ សុឃីម បានសន្យាអ្នកដែលមានគុណធ្លាប់ជួយខ្លួនឲ្យមានជីវិតប្រសើរឡើងវិញ
អ្នកនាង ខាត់ សុឃីម បានសន្យាអ្នកដែលមានគុណធ្លាប់ជួយខ្លួនឲ្យមានជីវិតប្រសើរឡើងវិញ
តារាពហុជំនាញអ្នកនាង ខាត់ សុឃីម ក៏ធ្លាប់បានទម្លាយ និងលើកឡើងជាការដាស់ស្មារតីដល់អ្នកគាំទ្រ ជាពិសេសសម្រាប់ជីវិតខ្លួនឯងថា អ្នកនាងបានឆ្លងកាត់ជីវិតលំបាកហើយថ្វីត្បិតអ្នកនាងគ្មានសំណាងកើតក្នុងត្រកូលអ្នកមាន ប៉ុន្តែមានសំណាងកើតក្នុងគ្រួសារបង្រៀនឲ្យស្គាល់គ្រប់រសជាតិនឹងការតស៊ូ។
តារាស្រីពហុជំនាញអ្នកនាង ខាត់ សុឃីម ទោះបីសព្វថ្ងៃមានវ័យច្រើនបន្តិចក៏ពិតមែន តែសម្រាប់អាជីពសិល្ប: និងមុខជំនួញរបស់អ្នកនាងកំពុងតែកាក់កប់ ហើយទទួលបានជោគជ័យគួរឲ្យកត់សម្គាល់។ អ្វីដែលសំខាន់ថែមទៀត អ្នកនាង ខាត់ សុឃីម បានប្រកាសឆន្ទ:សន្យាអ្នកដែលមានគុណធ្លាប់ជួយខ្លួនឲ្យមានជីវិតប្រសើរឡើងវិញ។
ប្រភពព័ត៌មានបានបញ្ជាក់ថា ខណ:បាននិងកំពុងទទួលបានផ្លែផ្កាទាំងលើអាជីពសិល្ប: និងមុខជំនួញនោះពោលបើនិយាយពីរឿងជីវិតគ្រួសាររបស់ អ្នកនាង ខាត់ សុឃីម និងស្វាមី គឺកាន់តែមានសេចក្តីសុខសុភមង្គលខ្លាំង។ ម្យ៉ាងអំឡុងពេលនេះ តារាស្រីចាស់វង្សារូបនេះ បានលើកឡើងថា មិនភ្លេចជាដាច់ខាតចំពោះអ្នកធ្លាប់មានគុណលើខ្លួន។
ខាត់ សុឃីម បានឲ្យដឹងបែបនេះថា “ខ្ញុំដឹងគុណហើយចងចាំជានិច្ចចំពោះអ្នកដែលធ្លាប់ជួយ និងធ្វើល្អដាក់ខ្ញុំចេញពីចិត្តថ្ងៃមួយដែល ខ្ញុំមានជីវិតប្រសើរជាងនេះ ខ្ញុំនឹងត្រឡប់ទៅសងគុណវិញ គ្រប់យ៉ាងខ្ញុំចាំមិនដែលភ្លេចទ្បើយ”។
សូមជម្រាបថាអ្នកនាង ខាត់ សុឃីម ត្រូវបានអ្នកគាំទ្រចាត់ទុកថានាងជាតារាស្រីពហុជំនាញ ដែលអាចលេងបានគ្រប់ទម្រង់ទាំងបុរាណ-សម័យហើយជីវិតក៏មានភាពលេចធ្លោខ្លាំង ខណ:ទទួលបានផ្លែផ្កាជោគជ័យលើមុខជំនួញផ្ទាល់ខ្លួនក៏ដូចជាអាជីពសិល្ប: ទាំងសម័យនិងបុរាណជាដើម។ តារាស្រីចាស់វស្សារូបនេះ កន្លងមកក៏បានចេញមុខដោយបញ្ជាក់ថាអាជីពសិល្ប:គឺជាជីវិតរបស់ខ្លួន៕