មាន សូនីតា ប្ដេជ្ញាថែរក្សានិងការពារ “ក្រមាខ្មែរ” ដែលចុះជាសម្បត្តិបេតិកភណ្ឌវប្បធម៌អរូបី

មាន សូនីតា ប្ដេជ្ញាថែរក្សានិងការពារ “ក្រមាខ្មែរ” ដែលចុះជាសម្បត្តិបេតិកភណ្ឌវប្បធម៌អរូបី

ស្របពេលដែលក្រមាខ្មែរ ត្រូវបានចុះក្នុងបញ្ជីតំណាងបេតិកភណ្ឌវប្បធម៌អរូបីនៃមនុស្សជាតិ របស់អង្គការយូណេស្កូ តារាសម្តែងមានងារជា “រាជនីក្រមា” កញ្ញា មាន សូនីតា បានបង្ហាញមោទនភាពជាខ្លាំង និងប្ដេជ្ញាឆន្ទ:ថែរក្សានិងការពារ”ក្រមាខ្មែរ”ឱ្យបានគង់ វង្ស។ ជាមួយគ្នានោះតារាស្រី មាន សូនីតា បានអះអាងទៀ តថានាងនឹងបន្តអភិវឌ្ឍ រចនា និង ច្នៃលម្អឥតឈប់ឈរសម្រាប់បង្ហាញដល់កូនខ្មែរជំនាន់ក្រោយ ខណ:មានមហាជននិងពលរដ្ឋខ្មែរទូទាំងប្រទេស បានសម្តែងការសាទរក្រោយក្រមាខ្មែរត្រូវបញ្ចូលក្នុងបញ្ជីសម្បត្តិបេតិកភណ្ឌវប្បធម៌អរូបីនៃមនុស្សជាតិ របស់អង្គការយូណេស្កូ។

មាន សូនីតា បន្តទៀតថា នាងនិងកូនខ្មែរគ្រប់រូបសូមប្ដេជ្ញាថែរក្សានិងការពារ “ក្រមាខ្មែរ” ដែលជាសម្បត្តិបេតិកភណ្ឌវប្បធម៌អរូបីនៃមនុស្សជាតិនេះឱ្យបានគង់វង្ស មិនតែប៉ុណ្ណោះ នាងនឹងបន្តអភិវឌ្ឍរចនានិងច្នៃលម្អឥតឈប់ឈរសម្រាប់កូនខ្មែរជំនាន់ក្រោយៗទៀត។

ក្រសួងវប្បធម៌និងវិចិត្រសិល្បៈ បានចេញសេចក្តីប្រកាសអបអរសាទរការចុះ “ក្រមាខ្មែរ” ក្នុងបញ្ជីតំណាងបេតិកភណ្ឌវប្បធម៌អរូបី នៃមនុស្សជាតិរបស់អង្គការយូណេស្កូនាកិច្ចប្រជុំលើកទី១៩ របស់គណៈកម្មាការអន្តររដ្ឋាភិបាលដើម្បីការការពារបេតិកភណ្ឌវប្បធម៌អរូបីរបស់អង្គការយូណេស្កូនា កាលពីថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០២៤ នៅទីក្រុងអាសង់ស្យុងសាធារណរដ្ឋប៉ារ៉ាហ្គាយ។
តាមរយ:ដំណឹងដ៏រំភើបនេះ បានធ្វើឲ្យមហាជនខ្មែរទូទាំងប្រទេសរំភើបចិត្តគ្រប់គ្នា ក្នុងនោះក៏ឃើញមានសិល្បករសិល្បការិនីព្រមទាំងមន្រ្តីរាជការនិងថ្នាក់ដឹកនាំនៅតាមក្រសួងនានា បានសម្តែងការចូលរួមអបអរសាទរផងដែរ៕

អត្ថបទដែលជាប់ទាក់ទង