ជូរី ល្អហួស ជារឿយៗតែងបានបង្ហាញការប្តេជ្ញាចិត្ត ដើម្បីចូលរួមផ្សព្វផ្សាយលើកស្ទួយនូវមរតកវប្បធម៌និងទេសចរណ៍ ទៅលើឆាកជាតិឆាកអន្តរជាតិ
ជូរី ល្អហួស ជារឿយៗតែងបានបង្ហាញការប្តេជ្ញាចិត្ត ដើម្បីចូលរួមផ្សព្វផ្សាយលើកស្ទួយនូវមរតកវប្បធម៌និងទេសចរណ៍ ទៅលើឆាកជាតិឆាកអន្តរជាតិ
កាលពីថ្មីៗកន្លងមកនេះ យុវតី ជូរី ល្អហួស ក៏បានដាក់ក្តីរំពឹងថា ខ្លួននឹងចូលផ្សព្វផ្សាយរបាំអប្សរាឲ្យពិភពលោកបានស្គាល់ប្រទេសដ៏អច្ឆរិយៈរបស់ប្រទេសកម្ពុជា។ ការប្រកាសនេះ បន្ទាប់ពី ល្អហួស ទទួលបានការអនុញ្ញាតឱ្យថត «របាំអប្សរា» នៅប្រាសាទអង្គរវត្តដូចការរំពឹងទុក។
ជូរី ល្អហួស ជារឿយៗតែងបានបង្ហាញការប្តេជ្ញាចិត្ត ដើម្បីចូលរួមផ្សព្វផ្សាយលើកស្ទួយនូវមរតកវប្បធម៌និងទេសចរណ៍ ទៅលើឆាកជាតិឆាកអន្តរជាតិឲ្យនៅគង់វង្សយូរអង្វែង សម្រាប់កូនចៅជំនាន់ក្រោយបានស្គាល់នូវអ្វីដែលជារបស់ខ្មែរ។
តួយ៉ាងជាថ្មីម្តងទៀត ម្ចាស់មកុដ Miss Preteen Junior Idol World 2024 បានអះអាងនូវការប្តេជ្ញាឆន្ទ:របស់ខ្លួនជាថ្មីលើវិស័យសិល្ប:វប្បធម៌ខ្មែរ។ ជាបំណង ជូរី ល្អហួស បញ្ជាក់ថា “នាងខ្ញុំសូមបូជានូវកម្លាំងចិត្តកម្លាំងកាយ ញើសឈាម ដើម្បីសិល្បៈវប្បធម៌ជាតិខ្មែរ”។
ប្រាកដណាស់ម្ចាស់មកុដបវរកញ្ញាវ័យក្មេង ជូរី ល្អហួសកាលពីកន្លងទៅពោល គឺអំឡុងពេលនាងចេញទៅប្រកួតនៅប្រទេសថៃយុវតីរូបនេះក៏បាននាំយកនូវរបាំអប្សរារបស់ដូនតាខ្មែរ ដើម្បីយកទៅបង្ហាញលើឆាកអន្តរជាតិ ដើម្បីឲ្យពិភពលោកកាន់តែបានស្គាល់ច្បាស់ថែមទៀតផងដែរ។ សកម្មភាពនេះ ត្រូវបានមហាជនមួយចំនួនធំបានសម្តែងការគាំទ្រនិងសរសើរគ្រប់ៗគ្នា៕