បុរសម្នាក់(ជាមនុស្សគ) បើកម៉ូតូឆ្លងផ្លូវដែក ត្រូវបានរថភ្លើងបុកបណ្តាលរបួសធ្ងន់បាក់ជើងម្ខាង និងអូសម៉ូតូជាង៥០០ម៉ែត្រ

បុរសម្នាក់(ជាមនុស្សគ) បើកម៉ូតូឆ្លងផ្លូវដែក ត្រូវបានរថភ្លើងបុកបណ្តាលរបួសធ្ងន់បាក់ជើងម្ខាង និងអូសម៉ូតូជាង៥០០ម៉ែត្រ

ខេត្តបន្ទាយមានជ័យ ៖ បុរសម្នាក់បើកម៉ូតូឆ្លងផ្លូវដែក ក៏ត្រូវបានរថភ្លើងបុកបណ្តាលរបួសធ្ងន់បាក់ជើងម្ខាង និងអូសម៉ូតូជាង៥០០ម៉ែត្រ ដែលហេតុការណ៍កើតឡើងនៅល្ងាចថ្ងៃទី០៦ ខែធ្នូ ឆ្នាំ២០២៤ ស្ថិតភូមិគោរដ្ឋាន សង្កាត់អូរអំបិល ក្រុងសិរីសោភ័ណ។
អ្នកឃើញហេតុការណ៍ប្រាប់ថា នៅពេលឧបទ្ទវហេតុកើតឡើង ជនរងគ្រោះជិះម៉ូតូស្មាស់ បានបើកបរទិសដៅពីត្បូងមកជើងឆ្លងផ្លូវដែក ត្រូវបានរថភ្លើងដែលមកពីលិចមកកើត ពីក្រុងប៉ោយ
ប៉ែត មកក្រុងសិរីសោភ័ណ បានបុកជនរងគ្រោះបណ្តាលធ្លាក់ផ្លូវខាងត្បូងសន្លប់និងបាក់ជើងម្ខាងហើយរថភ្លើងរុញអូសម៉ូតូជាង៥០០ម៉ែត្រ ។

ភ្លាមៗ វត្តមានលោកស្រី ធូ ណាគ្រី ចៅសង្កាត់អូរអំបិល បានយករថយន្តប្រជាពលរដ្ឋជួយដឹកទៅកាន់មន្ទីពេទ្យបង្អែក ក្រុងសិរីសោភ័ណ។ មូលហេតុគ្រោះថ្នាក់រថភ្លើងបុកជនរងគ្រោះឆ្លងផ្លូវដែកនេះ ព្រោះជនរងគ្រោះគាត់ជាមនុស្ស.គដែលស្តាប់មិនឮ ហើយមិនបានមើលឆ្វេងស្តាំទើបរថភ្លើងមកពីក្រុងប៉ោយប៉ែតមកក្រុងសិរីសោភ័ណបានបុកតែម្តង ។
លោកស្រីចៅសង្កាត់បានបញ្ជាក់ថា ជនរងគ្រោះដែលត្រូវរថភ្លើងបុកជាមនុស្សគ មានអាយុជាង៤០ឆ្នាំ (មុខរបបជាកម្មផ្សារហ៊ុយឡេង) មានប្រពន្ធជាមនុស្សគដូចគ្នា មានកូនអាយុទើប៤ខួប រស់នៅភូមិសែសិន សង្កាត់អូរអំបិល ក្រុងសិរីសោភ័ណ ពេលនេះជនរងគ្រោះកំពុងសង្គ្រោះនៅមន្ទីពេទ្យបង្អែកក្រុងសិរីសោភ័ណ ៕

អត្ថបទដែលជាប់ទាក់ទង