ភ្ញាក់ផ្អើលសម្រាប់អ្នកប្រើប្រាស់បណ្តាញសង្គមហ្វេសប៊ុក ព្រមទាំងអ្នកគាំទ្រ ក្រោយពេលឃើញរូបភាពរបស់កញ្ញា ដេត ស្រីនាឌ ត្រូវផេកមួយយកមកបង្ហោះស្ទង់មតិសម្រាក់ការប្រកួត MUC 2025
ភ្ញាក់ផ្អើលសម្រាប់អ្នកប្រើប្រាស់បណ្តាញសង្គមហ្វេសប៊ុក ព្រមទាំងអ្នកគាំទ្រ ក្រោយពេលឃើញរូបភាពរបស់កញ្ញា ដេត ស្រីនាឌ ត្រូវផេកមួយយកមកបង្ហោះស្ទង់មតិសម្រាក់ការប្រកួត MUC 2025
ស្របពេលដែលមានការបង្ហោះរូបភាពរបស់កញ្ញា ដេត ស្រនាឌ នៅលើផេកអ្នកគាំទ្រ និងតាមដានវិស័យបវរកញ្ញាឈ្មោះ Team Cambodia Pageant ដោយបានការផ្គុំរូបភាពនាងជាមួយអតីតបវរកញ្ញារៀបច្បងច្រើនរូបទៀត ដើម្បីធ្វើការស្ទង់មតិនេះដែរភ្លាមៗនោះ ឃើញមានកាបញ្ចេញមតិវែកញែកពីសំណាក់អ្នកប្រើប្រាស់បណ្តាញសង្គមហ្វេសប៊ុកមួយចំនួន។
ប្រភពព័ត៌មានបានបញ្ជាក់ថា មានការចាប់អារម្មណ៍និងភ្ញាក់ផ្អើលសម្រាប់អ្នកប្រើប្រាស់បណ្តាញសង្គមហ្វេសប៊ុក ព្រមទាំងអ្នកគាំទ្រ ក្រោយពេលឃើញរូបភាពរបស់កញ្ញា ដេត ស្រីនាឌ ត្រូវផេកមួយយកមកបង្ហោះស្ទង់មតិសម្រាក់ការប្រកួត MUC 2025 នាពេលខាងមុខនេះ។
តាមការកត់សម្គាល់មានតិមួយចំនួន បានលើកឡើងដោយស្នើឲ្យម្ចាស់ផេកខាងលើ ដកចេញវិញនូវរូបភាពរបស់បវរកញ្ញា ដេត ស្រីនាឌ ក្រោយហេតុផលថា នាងមិនគួរត្រូវបានចូលប្រឡងទៀត ព្រោះបេក្ខភាពរូបនេះធ្លាប់ធ្វើឲ្យអ្នកគាំទ្រខកចិត្តបន្ទាប់ពីប្រកាសធ្វើពហិការមិនចូលរួមការប្រកួតកម្មវិធី Miss Planet នៅវគ្គផ្តាច់ព្រ័ត្រកាលពីថ្មីៗកន្លងមកនេះ ។
ទោះបីជាយ៉ាងនេះ គ្រាន់តែជាការលើកឡើងដើម្វីឃាការស្ទង់មតិពីអ្នកគាំទ្រប៉ុណ្ណោះ។ ដោយឡែកសម្រាប់សាមីខ្លួនកញ្ញា ដេត ស្រីនាឌ គឺនាងមិនទាន់បង្ហាញបំណងក្នុងការចូលរួមកម្មវិធីបវរកញ្ញាណាមួយនៅឡើយទេ ក្រោយដកខ្លួនពីការប្រកួត Miss Planet នៅវគ្គផ្តាច់ព្រ័ត្រកាលពីកន្លង