ឃាត់មុខសញ្ញាពាក់ព័ន្ធបទល្មើសគ្រឿងញៀន ឃាត់មុខសញ្ញាជនសង្ស័យ

ឃាត់មុខសញ្ញាពាក់ព័ន្ធបទល្មើសគ្រឿងញៀន ឃាត់មុខសញ្ញាជនសង្ស័យ

កំពង់ស្ពឺ ៖ ដោយទទួលបានដំណឹងពីប្រជាពលរដ្ឋបានរាយការណ៍ថា នៅចំណុចខ្ទមក្នុងចម្ការបស់ប្រជាពលរដ្ឋ ស្ថិតនៅ ភូមិដីក្រហម ឃុំព្រៃក្មេង ស្រុកភ្នំស្រួច មានក្រុមក្មេង ជួបជុំគ្នានិងជិះម៉ូតូចេញចូល នៅថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០២៤ ដោយមានការដឹកនាំបញ្ជាផ្ទាល់ពីលោកឧត្ដមសេនីយ៍ទោ ឃឹម សុកខៃ ស្នងការនគរបាលខេត្តកំពង់ស្ពឺ កម្លាំងអធិការដ្ឋាននគរបាលស្រុកភ្នំស្រួច សហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំព្រៃក្មេង បានចុះល្បាតដល់ទីតាំងខាងលើ បានធ្វើការឃាត់មុខសញ្ញាពាក់ព័ន្ធបទល្មើសគ្រឿងញៀនបានឃាត់មុខសញ្ញា១នាក់ឈ្មោះ អួក នឿន ភេទប្រុស អាយុ២៨ឆ្នាំ រស់នៅភូមិដីក្រហម ឃុំព្រៃក្មេង ស្រុកភ្នំស្រួច បានម្សៅក្រាមពណ៌សថ្លាសង្ស័យជាគ្រឿងញៀន១កញ្ចប់តូច ទូរស័ព្ទដៃ១គ្រឿង និងសម្ភារៈប្រើប្រាស់មួយចំនួន ក្រោយការសាកសួរជនសង្ស័យបានបន្ដឃាត់ខ្លួនជនសង្ស័យ៣នាក់ ៖
១-ឈ្មោះ ស៊ីម សុភាស់ ភេទប្រុស អាយុ៣៦ឆ្នាំ រស់នៅភូមិត្រពាំងជ្រៅ ឃុំកាហែង ស្រុកសំរោងទង
២-ឈ្មោះ ប៊ុន ឧត្តម ភេទប្រុស អាយុ២៨ឆ្នាំ រស់នៅភូមិសាលា ឃុំជាំសង្កែ ស្រុកភ្នំស្រួច
៣-ឈ្មោះ លី មុំ ភេទស្រីអាយុ៣៣ឆ្នាំ រស់នៅភូមិត្រពាំងថ្មី សង្កាត់ក្សេមក្សាន្ដ ក្រុងឧដុង្គម៉ែជ័យ
ដកហូតវត្ថុតាងរួមមាន៖ម្សៅក្រាមពណ៌សថ្លាសង្ស័យជាគ្រឿងញៀនចំនួន២កញ្ចប់(ធំ១ មធ្យម១ ),ទូរស័ព្ទដៃចំនួន៣គ្រឿង និងជញ្ជីងអេឡិចត្រូនិច១គ្រឿង ។
+សរុបដកហូតវត្ថុតាង ៖ ម្សៅក្រាមពណ៌សសង្ស័យជាគ្រឿងញៀន៣កញ្ចប់(ធំ១ មធ្យម១ តូច១)ទូរស័ព្ទដៃ៤គ្រឿង ជញ្ជីងអេឡិចត្រូនិច១គ្រឿង និងឧបករណ៍ប្រើប្រាស់មួយចំនួន។
ជនសង្ស័យកម្លាំងជំនាញកំពុងសាកសួរ និងកសាងសំណុំរឿងចាត់ការតាមនីតិវិធីច្បាប់ ៕

អត្ថបទដែលជាប់ទាក់ទង