ឃាត់ខ្លួនជនសង្ស័យម្នាក់ សង្ស័យឆក់ទូរស័ព្ទមិនសម្រេច

ឃាត់ខ្លួនជនសង្ស័យម្នាក់ សង្ស័យឆក់ទូរស័ព្ទមិនសម្រេច

ភ្នំពេញ ៖ ហេតុការណ៍នេះបង្កការភ្ញាក់ផ្អើលកាលពី ថ្ងៃទី ០៨ ខែធ្នូ ឆ្នាំ ២០២៤ ស្ថិតតាមបណ្ដោយផ្លូវលេខ ២៧១ សង្កាត់បឹងទំពន់ទី ០២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។ នគរបាលខណ្ឌមានជ័យ ប្រដេញឃាត់បានជនសង្ស័យម្នាក់ ក្រោយមានប្រជាពលរដ្ឋជិះម៉ូតូដេញ និងស្រែកថា ចោរៗ។

មុនកើតហេតុ កម្លាំងសមត្ថកិច្ច នៃអធិការខណ្ឌមានជ័យ បានដាក់គោលដៅត្រួតពិនិត្យជាតិអាកុលនៅតាមបណ្ដោយផ្លូវ ២៧១ ក្បែរស្ថានីយប្រេងឥន្ធនៈ តូតាល់ ក៏ស្រាប់តែមានប្រជាពលរដ្ឋបានស្រែកថា «ចោរៗ»។ ស្របពេលនោះ សមត្ថកិច្ច ក៏ធ្វើការប្រដេញជនសង្ស័យខាងលើដែលព្យាយាមរត់គេចខ្លួន រហូតមកដល់ផ្លូវលេខ ២៧១ ក្បែរស្តុប ណូគា ទើបស្ទាក់ចាប់បាន និងត្រួតពិនិត្យរកឃើញវត្ថុតាងមួយចំនួនសង្ស័យជាសារធាតុញៀន។
ក្រោយពេលកើតហេតុ សមត្ថកិច្ចផែនអន្តរាគមន៍ នៃអធិការដ្ឋាននគរបាលខណ្ឌមានជ័យ បាននាំជនសង្ស័យយកទៅសាកសួរ ដើម្បីបន្តនីតិវិធីច្បាប់ ៕

អត្ថបទដែលជាប់ទាក់ទង