ផ្ទះមួយខ្នង ត្រូវបានអគ្គិភ័យឆាបឆេះ រងការខូចខាត បន្ទាប់ពីម្ចាស់ផ្ទះកំដៅម្ហូបទុកចោល បណ្តាលឲ្យផ្ទុះកំប៉ុងហ្គាស
ផ្ទះមួយខ្នង ត្រូវបានអគ្គិភ័យឆាបឆេះ រងការខូចខាត បន្ទាប់ពីម្ចាស់ផ្ទះកំដៅម្ហូបទុកចោល បណ្តាលឲ្យផ្ទុះកំប៉ុងហ្គាស
ភ្នំពេញ ៖ ផ្ទះមួយខ្នងត្រូវបានអគ្គិភ័យឆាបឆេះ រងការខូចខាត បន្ទាប់ពីម្ចាស់ផ្ទះកំដៅម្ហូបទុកចោល បណ្តាលឲ្យផ្ទុះកំប៉ុងហ្គាស ឆេះរាលដាលដល់ផ្ទះរងការខូចខាត ត្រូវបានរថយន្តពន្លត់អគ្គិភ័យជួយបាញ់ពន្លត់ទាន់ពេលវេលា បង្កអោយមានការភ្ញាក់ផ្អើល កាលពី ថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២៤ នៅតាមបណ្ដោយផ្លូវលេខ២០៨ ផ្ទះលេខ២០ ក្រុម០៥ ភូមិសែនសុខ២ សង្កាត់ឃ្មួញ ខណ្ឌសែនសុខ រាជធានីភ្នំពេញ ។
នៅមុនពេលកើតហេតុដោយមានលឺសំឡេងផ្ទុះនៅផ្ទះកើតហេតុបន្ទាប់មកក៏ស្រាប់តែឃើញមានអណ្តាតភ្លើងឆាបឆេះផ្ទះយ៉ាងសន្ធោសន្ធៅ ហើយបងប្អូនប្រជាពលរដ្ឋបានទាក់ទងទៅសមត្ថកិច្ចនគរបាលមូលដ្ឋានភ្លាមៗ ។ ខណៈពេលភ្លាមៗកម្លាំងសមត្ថកិច្ចមូលដ្ឋានបានមកដល់កន្លែងកើតហេតុហើយបានទាក់ទងទៅរថយន្តពន្លត់អគ្គិភ័យភ្លាមៗលុះបន្ទាប់មកក៏ស្រាប់តែរថយន្តឃើញមានរថយន្តពន្លត់អគ្គិភ័យរបស់ស្នងការនគរបាលរាជធានីចំនួន២គ្រឿងដែលប្រចាំការនៅខណ្ឌសែនសុខបានមកដល់ចំណុចកើតហេតុភ្លាមៗហើយបានបាញ់ពន្លត់រលត់ភ្លាមៗ។
នគរបាលមូលដ្ឋាន និងនគរបាលជំនាញបង្ការ និងពន្លត់អគ្គិភ័យរបស់ស្នងការនគរបាលរាជធានី បានបញ្ជាក់ប្រាប់ថា ផ្ទះដែលឆាបឆេះខាងលើជាប្រភេទផ្ទះទាម សង់ពីថ្មប្រក់ស័ង្កសី ដោយមានទំហំទទឹង៧ម៉ែត្រ និងបណ្តោយ១៥ម៉ែត្រ ដោយប្រើប្រាស់រថយន្តពន្លត់អគ្គិភ័យ របស់ស្នងការនគរបាលរាជធានីចំនួន២គ្រឿង ។
មូលហេតុបង្កឲ្យមានអគ្គិភ័យកើតឡើងនគរបាលជំនាញបង្ការនិងពន្លត់អគ្គិភ័យបានស្រាវជ្រាវរកឃើញបំណែកចង្ក្រានហ្គាស និងកំប៉ុងហ្គាសដែលផ្ទុះនៅជិតកន្លែងកើតហេតុផងដែរ ៕