តារាចម្រៀង និងជាតារាសម្តែង IU ៖ ប្រកាសជំហរ ផ្ដល់អាហារនិងទឹក ដល់អ្នកចូលរួមបាតុកម្ម នៅជិតរដ្ឋសភា

តារាចម្រៀង និងជាតារាសម្តែង IU ៖ ប្រកាសជំហរ ផ្ដល់អាហារនិងទឹក ដល់អ្នកចូលរួមបាតុកម្ម នៅជិតរដ្ឋសភា

ផលិតកម្ម EDAM Entertainment ដែលជាភ្នាក់ងាររបស់តារាចម្រៀង និងជាតារាសម្តែង IU បាននិយាយកាលពីថ្ងៃសុក្រថា ខ្លួននឹងផ្តល់អាហារ និងភាពកក់ក្តៅដល់អ្នកចូលរួមបាតុកម្មនៅជិតរដ្ឋសភាក្នុងទីក្រុង Yeouido ទីក្រុងសេអ៊ូល នៅថ្ងៃថ្ងៃសៅរ៍នេះ ស្របពេលជាមួយនឹងការបោះឆ្នោតលើសំណើចោទប្រកាន់ប្រធានាធិបតី Yoon Suk Yeol ។
នៅក្នុងសារបង្ហោះនៅលើហាងកាហ្វេអ្នកគាំទ្រផ្លូវការរបស់ IU កាលពីថ្ងៃទី ១៣ ខែធ្នូ ទីភ្នាក់ងារបាននិយាយថា «ដើម្បីឲ្យដៃត្រជាក់របស់ Uaena (អ្នកគាំទ្ររបស់ IU) កាន់ដំបងពន្លឺរបស់ពួកគេ និងបំភ្លឺការជួបជុំក្នុងអាកាសធាតុត្រជាក់នេះ យើងបានរៀបចំអាហារ និង ឧបករណ៍កម្តៅដៃ»។
សំវិធានធនដែលរៀបចំតាមរយៈការបង់ប្រាក់ជាមុននៅភោជនីយដ្ឋានក្បែរនោះ រួមមានអាហារចំនួន ៥០០ មុខ ដូចជាស៊ុបឆ្អឹងសាច់គោ ប្រអប់អាហារថ្ងៃត្រង់ខ្នាតតូច នំបុ័ងសណ្តែកក្រហម និងកាហ្វេ ២០០ ពែង និងភេសជ្ជៈផ្សេងទៀត។
មិនត្រឹមប៉ុណ្ណឹង EDAM Entertainment បានសង្កត់ធ្ងន់ទៀតថា អាហារ ភេសជ្ជៈ និងទឹកក្ដៅដៃ នឹងត្រូវបានចែកចាយតាមលំដាប់លំដោយ ផ្តល់ជូនមុនគេ ដល់អ្នកណាម្នាក់ដែលចូលរួមក្នុងការប្រមូលផ្តុំនេះ មិនមែនត្រឹមតែសមាជិកក្លឹបអ្នកគាំទ្រផ្លូវការនោះទេ។
ទោះបីជាយ៉ាងណា នៅថ្ងៃទី១៤ ខែធ្នូ សភាកូរ៉េខាងត្បូងបានសម្រេចបោះឆ្នោតលើកទី២ ដោយដកហូតអំណាចលោក Yoon Suk Yeol ដែលចាប់ផ្តើមនៅម៉ោង៥ល្ងាចម៉ោងនៅទីក្រុងសេអ៊ូល ត្រូវម៉ោង៣រសៀលម៉ោងនៅកម្ពុជា។ ការដកហូតនេះ ស្របពេលលោកប្រធានាធិបតីត្រូវបានសភាជាតិចោទប្រកាន់ពីបទប៉ុនប៉ងរយៈពេលខ្លីក្នុងការដាក់ច្បាប់អាជ្ញាសឹក ដែលជាទង្វើមួយធ្វើឲ្យប្រទេសកូរ៉េខាងត្បូងធ្លាក់ចូលទៅក្នុងភាពចលាចលនយោបាយក្នុងរយៈពេលពាក់កណ្តាលនៃការកាន់តំណែងជាប្រធានាធិបតីរបស់លោក Yoon៕

អត្ថបទដែលជាប់ទាក់ទង