ប្លែក! ឃើញម៉ូតូស្កុបពី ១គ្រឿង ដួលលើផ្លូវ អត់ឃើញម្ចាស់ សង្ស័យថាមានជនមិនស្គាល់មុខ យកទៅប្លុងចោល ឬក៏ជាប់ពាក់ព័ន្ធទៅនឹងរឿងអ្វីនោះទេ?

ប្លែក! ឃើញម៉ូតូស្កុបពី ១គ្រឿង ដួលលើផ្លូវ អត់ឃើញម្ចាស់ សង្ស័យថាមានជនមិនស្គាល់មុខ យកទៅប្លុងចោល ឬក៏ជាប់ពាក់ព័ន្ធទៅនឹងរឿងអ្វីនោះទេ?

ភ្នំពេញ ៖ អ្នកភូមិនេះប្រទះឃើញ នៅវេលាម៉ោង៥ព្រឹកថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២៤នេះ ហើយក៏បានរាយការប្រាប់លោកមេភូមិ ឲ្យទៅមើល និងរាយការណ៍បន្តទៅកាន់នគរបាលឲ្យចុះទៅយករក្សាទុក និងធ្វើការស្រាវជ្រាវរកម្ចាស់ឲ្យទៅទទួលយកវិញ ។ ម៉ូតូម៉ាកហុងដាស្កុបពី ១គ្រឿង ពុំដឹងថា មានជនមិនស្គាល់មុខ យកទៅប្លុងចោល ឬក៏ជាប់ពាក់ព័ន្ធទៅនឹងរឿងអ្វីនោះទេ ត្រូវបានអ្នកភូមិប្រះឃើញដួលនៅលើផ្លូវ (ផ្លូវរថភ្លើងថ្មី) ស្ថិតនៅក្នុងក្នុងភូមិរំដួលត្បូង សង្កាត់ស្នោរ ខណ្ឌកំបូល រាជធានីភ្នំពេញ។
ម៉ូតូម៉ាកហុងដា ស្កូបពី ១គ្រឿងនោះ មានពណ៍ក្រហមលាយប្រផេះ ពាក់ស្លាកលេខភ្នំពេញ1BN-5805 កែបម៉ូតូនេះរបើក ប៉ុន្តែអត់ឃើញមានសោជាប់នៅម៉ូតូនោះទេ ដោយពុំដឹងថា ម្ចាស់ដកកូនសោ យកទៅជាមួយ ឬក៏ម៉ូតូនេះអត់កូនសោនោះឡើយ ។
បើតាមអ្នកភូមិរំដួលត្បូង បានប្រាប់ថា នៅវេលាម៉ោងនេះ ខណៈដែលគាត់ធ្វើដំណើរចេញពីភូមិ ឆ្លងកាត់តាមផ្លូវនោះក៏ស្រាប់តែប្រទះឃើញម៉ូតូ១គ្រឿងខាងលើ ដួលនៅលើផ្លូវ ប៉ុន្តែពុំដឹងថា ត្រូវគេផ្ដួលចោល ឬក៏ម្ចាស់ស្រវឹងស្រាជិះដួលនោះទេ។ ដោយសារតែពេលនោះ មេឃពុំទាន់ភ្លឺនៅឡើយ ហើយទីនោះស្ងាត់ផងនោះ ទើបគាត់អត់ហ៊ានឈប់មើលនោះទេ រួចក៏បានទៅប្រាប់មេភូមិ ឲ្យទៅមើល និងរាយការណ៍ជូននគរបាលប៉ុស្តិ៍ស្នោរ ឲ្យចុះទៅពិនិត្យមើលក្រែងម្ចាស់ស្លាប់ ឬរបួសនៅជិតនោះ។ ប៉ុន្តែក្រោយពេលនគរបាលទៅដល់ពុំឃើញមានម្ចាស់ ឬវត្ថុតាងអ្វីគួរឲ្យសង្ស័យ ស្ថិតនៅជិតនោះឡើយ ឃើញតែស្បែកជើង២គូ នៅជិតម៉ូតូនោះប៉ុណ្ណោះ ទើបនគរបាលនាំយកទៅរក្សាទុក ដើម្បីធ្វើការស្រាវជ្រាវរកម្ចាស់ឲ្យទៅទទួលយកវិញ ។
ដោយឡែក កម្មករសំណង់ ដែលស្នាក់នៅក្បែរកន្លែងកើតហេតុនោះ បាននិយាយថា នៅវេលាម៉ោងប្រមាណ៤និង៤៥នាទីព្រឹកថ្ងៃដដែល គាត់បានឃើញមានរថយន្ត២គ្រឿង បើកបរតាមផ្លូវនោះ ក្នុងទិសដៅពីកើតទៅលិច ទៅឈប់នៅត្រង់ចំណុចកើតហេតុខាងលើ ។ ខណៈនោះ បានឮសូរសំឡេងមនុស្សប្រុសឈ្លោះប្រកែកគ្នាខ្លាំងៗ ដោយមិនដឹងថា មានរឿងអ្វីនោះទេ ហើយគាត់ក៏អត់ចាប់អារម្មណ៍ដែរ មួយសន្ទុះក្រោយមក ក៏ស្ងាត់ទៅវិញ ចំណែករថយន្ត២គ្រឿងនោះ ក៏បើកចេញទៅបាត់អស់ទៅ។ លុះ១៥នាទីក្រោយមក ស្រាប់តែអ្នកភូមិធ្វើដំណើរឆ្លងកាត់ទីនោះ ប្រទះឃើញម៉ូតូខាងលើដួលនៅលើផ្លូវបែបនេះ ដោយពុំដឹង ត្រូវជនមិនស្គាល់មុខយកទៅប្លុងចោល ឬម្ចាស់ស្រវឹងជិះដួល ឬក៏មានរឿងអ្វីផ្សេងទៀតឡើយ ៕

អត្ថបទដែលជាប់ទាក់ទង