ជនសង្ស័យ២២នាក់ ស្រាវជ្រាវបង្ក្រាបបានជាបន្តបន្ទាប់ ហើយយកមកបង្ហាញមុខជាសាធារណៈរួមគ្នា
ជនសង្ស័យ២២នាក់ ស្រាវជ្រាវបង្ក្រាបបានជាបន្តបន្ទាប់ ហើយយកមកបង្ហាញមុខជាសាធារណៈរួមគ្នា
ភ្នំពេញ ៖ កាលពីថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២៤នៅស្នងការដ្ឋានរាជធានីភ្នំពេញ។ តាមនគរបាលការិយាល័យព្រហ្មទណ្ឌកំរិតស្រាលបានអោយដឹងថា ដោយមានដឹកនាំពីលោកឧត្តមសេនីយ៍ឯកជួន ណារិន្ទអគ្គស្នងការរងនគរបាលជាតិនិងជាស្នងការនគរបាលរាជធានីភ្នំពេញ និងមានការបញ្ជាផ្ទាល់ពីលោកឧត្តមសេនីយ៍ត្រី ប៊ុន សត្យា ស្នងការរងទទួលផែនព្រហ្ម ទណ្ឌ កម្លាំងនគរបាលការិយាល័យព្រហ្មទណ្ឌកំរិតស្រាល បានសហការជាមួយអធិការដ្ឋានទាំង ១៤ តែងតែចុះល្បាត ពួនស្ទាក់ជាប្រចាំ ក្នុងមូលដ្ឋានដើម្បីបង្កាទប់ស្កាត់ និងបង្ក្រាបរាល់បទល្មើសផ្សេងៗ ដើម្បីរក្សាអោយបាននូវគោលនយោបាយ ភូមិ សង្កាត់ មានសុវត្ថិភាពជូនប្រជាពលរដ្ឋនៅក្នុងមូលដ្ឋានរាជធានីភ្នំពេញ ។
នគរបាលបន្តទៀតថា រយះពេលប៉ុន្មានថ្ងៃនេះ កម្លាំងនគរបាលការិយាល័យព្រហ្មទណ្ឌកំរិតស្រាល នៃ ស្នងការដ្ឋាននគរបាលរាជធានី ភ្នំពេញ ដោយសហការជាមួយអធិការដ្ឋាននគរបាលមានជ័យ ខណ្ឌចំការមន ខណ្ឌ៧មករា ខណ្ឌដូនពេញ និង អធិការដ្ឋាននគរបាលខណ្ឌកំបូល បានធ្វើការបង្ក្រាបក្រុមជនសង្ស័យ ២២នាក់ ពាក់ព័ន្ធបទល្មើសផ្សេងៗគ្នា មានដូចជា លួច ឆក់ ប្លន់ គាស់ផ្ទះលួចទ្រព្យសម្បត្តិប្រជាពលរដ្ឋជាដើម ។
នគរបាលព្រហ្មទណ្ឌការិយាល័យកំរិតស្រាល បាន បញ្ជាក់ថា ក្នុងចំណោមជនសង្ស័យទាំង ២២នាក់ គឺមាន ជនសង្ស័យ ៣នាក់ ពាក់ព័ន្ធករណីធាក់ប្លន់ និង ឆក់យ៉ាងសកម្មនៅក្នុងរាជធានីភ្នំពេញ ត្រូវបានកម្លាំងនគរបាលការិយាល័យព្រហ្មទណ្ឌកំរិតស្រាល នៃ ស្នងការដ្ឋាននគរបាលរាជធានី ភ្នំពេញ ស្រាវជ្រាវបង្ក្រាបាន ដើម្បីកសាងសំណុំរឿងបញ្ជូនទៅកាន់សាលាដំបូង រាជធានីភ្នំពេញ ផ្តន្ទាទោសតាមនីតិវិធី ។ ចំពោះជនសង្ស័យផ្សេងៗទៀត ត្រូវបានអធិការដ្ឋានខណ្ឌដែលជាម្ចាស់ករណីជាអ្នកកសាងសំនុំរឿងចាត់ការតាមនិតិវិធី៕