បង្រ្កាបទីតាំងល្បែងឡូតូ និងកត់កន្ទុយលេខ នៅភូមិសន្សំកុសល២ សង្កាត់បឹងទំពន់ទី១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ

បង្រ្កាបទីតាំងល្បែងឡូតូ និងកត់កន្ទុយលេខ នៅភូមិសន្សំកុសល២ សង្កាត់បឹងទំពន់ទី១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ

នៅរសៀលថ្ងៃពុធ ២ រោចខែបុស្ស ឆ្នាំរោង ឆស័ក ព.ស ២៥៦៨ ត្រូវនិងថ្ងៃទី១៥ ខែមករា ឆ្នាំ២០២5 រសៀលនេះ។
លោក សេង គន្ធ អភិបាល នៃគណៈអភិបាលខណ្ឌមានជ័យ និងជាប្រធានគណៈបញ្ជាការឯកភាពខណ្ឌមានជ័យ បានចង្អុលបង្ហាញ លោក ឌី សុខខែម អភិបាលរងខណ្ឌ លោកចៅសង្កាត់បឹងទំពន់ទី១ នាយប៉ុស្តិ និងកម្លាំងសណ្តាប់ធ្នាប់ខណ្ឌ បានដឹកនាំកម្លាំងចុះបង្រ្កាបទីតាំងល្បែងឡូតូ និងកត់កន្ទុយលេខ នៅភូមិសន្សំកុសល២ សង្កាត់បឹងទំពន់ទី១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។


ជាលទ្ធផល :
ដោយធ្វើការដកហូតសម្ភារៈមួយចំនួនដូចខាងក្រោម៖
-ទូរសព្ទដៃ ៣គ្រឿង
-ម៉ាស៊ីនកត់កន្ទុយលេខ ១គ្រឿង
-លែបថប ១ គ្រឿង
-កុំព្យូទ័រ ១ គ្រឿង
និងបានឃាត់ខ្លួនមនុស្សចំនួន ០៣នាក់ ភេទស្រី បានបញ្ជូនទៅ បុស្តិ៍នគរបាល បឹងទំពន់ទី១ ដេីម្បីសាកសួរតាមនិតិវិធី ។
សម្ភារៈពាក់ព័ន្ធនឹងឡូតូ និងកត់កន្ទុយលេខខាងលើ ត្រូវបានកម្លាំងគណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌមានជ័យ យកទៅរក្សាទុក នៅសាលាខណ្ឌមានជ័យជាបណ្ដោះអាសន្ន និងបានធ្វើកិច្ចសន្យាជាមួយម្ចាស់ទីតាំងឈប់បន្តបើកជួលនូវល្បែងស៊ីសងខុសច្បាប់គ្រប់ប្រភេទ ប្រសិនបើនៅបន្តជួលបើកល្បែងស៊ីសងខុសច្បាប់ទៀតនឹងត្រូវទទួលខុសត្រូវតាមមុខច្បាប់ ៕

អត្ថបទដែលជាប់ទាក់ទង