ស្ត្រីម្នាក់បើកបរម៉ូតូលឿនខ្វះការប្រុងប្រយ័ត្ន បានទៅប៉ះជាមួយត្រាក់ទ័រសណ្ដោងរុឺម៉កបណ្ដាលឱ្យស្លាប់ភ្លាមៗ

ស្ត្រីម្នាក់បើកបរម៉ូតូលឿនខ្វះការប្រុងប្រយ័ត្ន បានទៅប៉ះជាមួយត្រាក់ទ័រសណ្ដោងរុឺម៉កបណ្ដាលឱ្យស្លាប់ភ្លាមៗ

(ខេត្តតាកែវ) ៖ ស្ត្រីម្នាក់បើកបរម៉ូតូលឿនខ្វះការប្រុងប្រយ័ត្នបានទៅប៉ះជាមួយត្រាក់ទ័រសណ្ដោងរុឺម៉កបណ្ដាលឱ្យស្លាប់ភ្លាមៗនៅនឹងកន្លែងកេីតហេតុ ។
នៅថ្ងៃទី 15 ខែមករាឆ្នាំ 2025 មានករណីគ្រោះថ្នាក់ចរាចរណ៍កើតឡើងត្រង់ចំណុចភូមិប្រាំបីមុំ ឃុំប្រាំបីមុំ ស្រុកទ្រាំង ខេត្តតាកែវលើផ្លូវជាតិលេខ 2 ចន្លោះគីឡូម៉ែត្រ 92 ,93 រវាងម៉ូតូនិងត្រាក់ទ័រសណ្ដោងរឺម៉កទិសដៅស្របទិសគ្នា។
– ត្រាក់ទ័រសណ្ដោងរឺម៉កមួយគ្រឿងមិនស្គាល់អត្តសញ្ញាណអ្នកបើកបរបានបើករត់គេចខ្លួនបាត់មុនពេលកើតហេតុត្រាក់ទ័រសណ្ដោងរឺម៉កនេះបានបើកបរមកពីទិសខាងជើងទៅទិសខាងត្បូងពេលដល់ចំណុចកើតហេតុក៏ស្រាប់តែមានម៉ូតូមួយគ្រឿងបានមកបុកចំពីក្រោយកន្ទុយរឺម៉កបណ្ដាលឲ្យដួលនៅនឹងកន្លែងកើតហេតុ។
– ម៉ូតូមួយគ្រឿងម៉ាកហុងដាស្គុបពីពណ៌ខ្មៅ ស៊េរី 2024 ពាក់ផ្លាកលេខតាកែវ1AD-9091 បើកបរដោយឈ្មោះប៉ុន គឹមសេង ភេទស្រីអាយុ 42 ឆ្នាំមុខរបរកសិកររស់នៅភូមិជីខ្មា ឃុំជីខ្មា ស្រុកទ្រាំង ខេត្តតាកែវ (មិនពាក់មួកសុវត្ថិភាព)ស្លាប់នៅហ្នឹងកន្លែងកើតហេតុ។
– សាកសពត្រូវបានប្រគល់ជូនសាច់ញាតិក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី រីឯវត្ថុតាងត្រូវបានយកមករក្សាទុកនៅប៉ុស្តិ៍រដ្ឋបាលឃុំប្រាំបីមុំ រង់ចាំកសាងសំណុំរឿងតាមនីតិវិធី ៕

អត្ថបទដែលជាប់ទាក់ទង