ទីបំផុត! សក្ខី ភគវន្ត ព្រមទទួលស្គាល់នូវកំហុសឆ្គង និង យល់ព្រមពោលពាក្យសុំទោសជាសាធារណៈ

ទីបំផុត! សក្ខី ភគវន្ត ព្រមទទួលស្គាល់នូវកំហុសឆ្គង និង យល់ព្រមពោលពាក្យសុំទោសជាសាធារណៈ

ភ្នំពេញ ៖ កិច្ចប្រជុំឆ្លើយតបពាក់ព័ន្ធលើករណី លោក ថង ប៊ុនថេង (ហៅ សក្ខី ភគវន្ត) ដែលបាននិយាយប៉ះពាល់ដល់តម្លៃព្រះពុទ្ធសាសនា ជាសាសនារបស់រដ្ឋ និងគម្ពីរព្រះត្រៃបិដក ។

ជាលទ្ធផលអង្គប្រជុំបានសម្រេចដូច ខាងក្រោម ៖
១- លោក ថង ប៊ុនថេង (សក្ខី ភគវន្ត) ព្រមទទួលស្គាល់នូវកំហុសឆ្គង និង យល់ព្រមពោលពាក្យសុំទោសជាសាធារណៈ ចំពោះចំណុចដែលខ្លួនបាន លើកឡើង កន្លងមក ដែលធ្វើឱ្យប៉ះពាល់ដល់ព្រះសង្ឃ ព្រះត្រៃបិដក និងព្រះពុទ្ធសាសនា យល់ព្រមផ្លាស់ប្តូរឥរិយាបថក្នុងពេលពន្យល់ធម៌ និង ឈប់ប្រើប្រាស់ក្រណាត់សំពត់ពានា។
២- យល់ព្រមលុបវីដេអូដែលបានផ្សព្វផ្សាយដែលប៉ះពាល់កន្លងមក ចេញពីបណ្តាញសង្គម។
៣- ក្រសួងមហាផ្ទៃនឹងពិនិត្យមើលនូវនីតិវិធីច្បាប់ ចំពោះសកម្មភាពប្រតិបត្តិរបស់សមាគម ៕

អត្ថបទដែលជាប់ទាក់ទង