ព័ត៌មានបន្ថែម! ហេតុការណ៍គ្រោះអគ្គិភ័យ នៅចំណុចក្លិបមីតណាយព្រីមៀរ ជិតស្តុបឫស្សីផ្អែម ភូមិប្រការ សង្កាត់ព្រៃស ខណ្ឌដង្កោ រាជាធានីភ្នំពេញ បណ្តាលឱ្យជនរងគ្រោះ៤នាក់ ស្លាប់ និងរងរបួស៦នាក់ហើយ
ព័ត៌មានបន្ថែម! ហេតុការណ៍គ្រោះអគ្គិភ័យ នៅចំណុចក្លិបមីតណាយព្រីមៀរ ជិតស្តុបឫស្សីផ្អែម ភូមិប្រការ សង្កាត់ព្រៃស ខណ្ឌដង្កោ រាជាធានីភ្នំពេញ បណ្តាលឱ្យជនរងគ្រោះ៤នាក់ ស្លាប់ និងរងរបួស៦នាក់ហើយ
ភ្នំពេញ ៖ ព័ត៌មានបឋម ហេតុការណ៍គ្រោះអគ្គិភ័យ នៅ ថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០២៥ នៅចំណុចក្លិបមីតណាយព្រីមៀរ ជិតស្តុបឫស្សីផ្អែម ភូមិប្រការ សង្កាត់ព្រៃស ខណ្ឌដង្កោ រាជាធានីភ្នំពេញ បណ្តាលឱ្យជនរងគ្រោះ៤នាក់ ស្លា.ប់ និងរងរបួស៦នាក់ហើយ ។ នេះបើយោងតាមក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័ស នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានបង្ហោះមុននេះ ។
ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័ស នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានបន្តថា អគ្គិភ័យនេះរហូតដល់វេលាម៉ោង១១និង៤៦នាទី ថ្ងៃខែឆ្នាំដដែល ក្រុមសង្គ្រោះអគ្គិភ័យបានគ្រប់គ្រងស្ថានការណ៍នោះហើយ ។ ចំពោះមូលហេតុអគ្គិភ័យសមត្ថកិច្ចជំនាញកំពុងស្រាវជ្រាវស៊ើបអង្កេត ។
ជុំវិញករណីគ្រោះអគ្គិភ័យនេះ ពុំទាន់ដឹងថា បណ្ដាលមកពីមូលហេតុអ្វីនៅឡើយទេ ។
ក្រោយពេលឆេះភ្លាមៗ អាជ្ញាធរនិងសមត្ថកិច្ចមូលដ្ឋានបានចុះទៅអន្តរាគមន៍ ហើយក៏មានរថយន្តពន្លត់អគ្គិភ័យទៅពន្លត់ច្រើនគ្រឿងផងដែរ ៕