រោងចក្រផលិតដំណាប់ស្វាយ បង្ហូរទឹកកខ្វក់ ជះក្លិនស្អុយ ក្លិនជូ ធ្វើឲ្យប៉ះពាល់ដល់ប្រជាពលរដ្ឋ នៅស្រុកសំរោងទង ខេត្តកំពង់ស្ពឺ

រោងចក្រផលិតដំណាប់ស្វាយ បង្ហូរទឹកកខ្វក់ ជះក្លិនស្អុយ ក្លិនជូ ធ្វើឲ្យប៉ះពាល់ដល់ប្រជាពលរដ្ឋ នៅស្រុកសំរោងទង ខេត្តកំពង់ស្ពឺ

នៅថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២៥ នេះ បញ្ហារោងចក្រផលិតដំណាប់ស្វាយបង្ហូកាក់សំណល់ចូលក្នុងប្រឡាយមេ របស់សម្តេចតេជោ ធ្វើជូនប្រជាពលរដ្ឋប្រើប្រាស់ទឹក នឹងអាស្រ័យផលផ្សេងៗ ជាក់ស្ដែងត្រូវបានរោងចក្រកែឆ្នៃស្វាយមួយកន្លែងយីហោ (សាន់ ផ្លាស់ អ៊ីង អ៊ីនធើណេសិណល .ឯ.ក) ដែលមានទីតាំងជាប់ប្រឡាយ ភូមិកប់ចិន ឃុំសំបូរ ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ ។

ប្រភពព័ត៌មានបានបញ្ជាក់ថា បានបង្ហូទឹកកាកសំណល់កខ្វក់ចូលទៅក្នុងប្រឡាយ បណ្តាលអោយមានក្លិនស្ងុយ ក្លិនជូរបង្កផលប៉ះពាល់ដល់ការរស់នៅរបស់ប្រជាពលរដ្ឋយ៉ាងខ្លាំង ដែលកំពុងអាស្រ័យផល ជុំវិញបរិវេណប្រឡាយនោះ។

បងប្អូនប្រជាពលរដ្ឋសូមសំណូមពរដល់អាជ្ញាធរខេត្ត ជាពិសេស មន្ត្រីមន្ទីរជំនាញបរិស្ថាន ខេត្តកំពង់ស្ពឺនិងមន្ត្រីជំនាញពាក់ពន្ធ័ទាំងអស់ មេត្តាជួយពិនិត្យមើល រោងចក្រមួយកន្លែងនេះផង! ដើម្បីជួយសម្រួល ក្នុងការរស់នៅ របស់ពលរដ្ឋ ទប់ស្កាត់បញ្ហាក្លិនស្អុយ ក្លិនជូរ ជូនប្រជាពលរដ្ឋរស់នៅ ក្នុងមូលដ្ឋាន ក៏ដូចជាប្រជាពលរដ្ឋរស់នៅជុំវិញ រោងចក្រ នេះផងទាន៕

អត្ថបទដែលជាប់ទាក់ទង