Banner KNP Detail Top

ចាប់ក្រុមជនដៃដល់២នាក់ប្តីប្រពន្ធ ព្រួតវាយជនរងគ្រោះម្នាក់ រងរបួស និងកាប់បំផ្លាញម៉ូតូ

ចាប់ក្រុមជនដៃដល់២នាក់ប្តីប្រពន្ធ ព្រួតវាយជនរងគ្រោះម្នាក់ រងរបួស និងកាប់បំផ្លាញម៉ូតូ

ខេត្តកំពង់ស្ពឺ៖ នគរបាលខេត្តកំពង់ស្ពឺបានបញ្ជូនជនដៃដល់ពីរនាក់ប្តីប្រពន្ធ ខណៈដែលកូនប្រុសជនដៃដល់អាយុ១៤ឆ្នាំនៅមានសេរីភាពនៅឡើយ។ ដោយសារតែមួយគ្រួសារនេះ បានប្រើហិង្សាដោយចេនា មានដែកស្រួច( ដាវកែច្នៃ) និងចបកាប់ ព្រួតគ្នាវាយសន្ធាប់មកលើបុរសម្នាក់ជាជនរងគ្រោះ មិនដឹងមូលហេតុកំពុងតែអង្គុយលេងនៅ ទល់មុខផ្ទះក្រុមជនដៃដល់។ ការបញ្ជូនក្រុមជនដៃដល់ពីរនាក់ប្តីប្រពន្ធនេះកាលពីល្ងាចថ្ងៃទី២១ ខែមករា ឆ្នាំ២០២៣នេះ។
ក្រុមជនដៃដល់ដែលបញ្ជូនខ្លួនទៅតុលាការនោះ មានឈ្មោះខាំ ឆ្លូញ ភេទប្រុស អាយុ៤០ឆ្នាំ មុខរបរទិញលក់គោនៅទល់មុខក្រុមហ៊ុន HLH នៅក្នុងភូមិច្រកទៀក ឃុំត្រពាំងជោ ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ និងប្រពន្ធមានឈ្មោះ ឈ្មោះ ផន សុខចំរើន ភេទស្រី អាយុ ៣៦ឆ្នាំ មុខរបរលក់ដូរ នៅមុខខ្លោងទ្វារHLH។
ចំណែកជនរងគ្រោះមានឈ្មោះ អឿន ឃន ភេទប្រុស អាយុ៤៤ឆ្នាំ មុខរបរកម្មករ ស្នាក់នៅក្នុងភូមិច្រកទៀក ឃុំត្រពាំងជោ ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ។


សូមរំលឹកផងដែរថា កាលពីវេលាម៉ោង១៦ និង៣០នាទីថ្ងៃទី១៨ ខែ មករា ឆ្នាំ២០២៣កន្លងទៅ នៅចំណុចមុខក្រុមហ៊ុនHLH ភូមិច្រកទៀក ឃុំត្រពាំងជោ ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ មានករណីហិង្សាដោយចេតនា និង វាយបំផ្លិចបំផ្លាញ ទ្រព្យសម្បត្តិរបស់អ្នកដទៃ (វាយម៉ូតូ)មួយកើតឡើង ដែលបង្កឡើងដោយឈ្មោះ ខាំ ឆ្លូញ ភេទប្រុស អាយុ៤០ឆ្នាំ រស់នៅភូមិច្រកទៀក ឃុំត្រពាំងជោ ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ បានធ្វើសកម្មភាព វាយទៅលើឈ្មោះ អឿន ឃន ភេទប្រុស អាយុ៤៤ឆ្នាំ ត្រូវចំក្បាល ចំនួនច្រើនដៃ ហើយក៏មានរឿងប្រតាយប្រតប់គ្នា ភ្លាមៗ នោះ ឈ្មោះ វ៉ែង មករា ភេទប្រុស អាយុ១៤ឆ្នាំ ត្រូវជាកូនជនបង្ករហេតុបានយកដែកស្រួច(ដាវកែច្នៃ) ទៅចាក់លើជនរងគ្រោះ ត្រូវដៃខាងឆ្វេងរងបួសស្រាល ភ្លាមៗនោះ ឈ្មោះ ផន សុខចំរើន ភេទស្រី អាយុ៣៦ឆ្នាំ ដែលត្រូវជាប្រពន្ធ ជនបង្ករហេតុបានយកចបកាប់ទៅ កាប់ម៉ូតូជនរងគ្រោះ ម៉ាកហុងដាសេ១២៥ ពណ៌ខ្មៅ ស៊េរីឆ្នាំ២០២២ គ្មានស្លាកលេខនោះទេ ចំ ចង្កៀងខាងមុខ បែកខូតខាតនិងវាយបែកបាក់គំរបភក់ខាងលើស្តុបខាងក្រោយ បណ្តាលឱ្យរងការខូចខាត។
ក្រោយទទួលបានព័ត៌មានរួចមកសមត្ថកិច្ច ជំនាញរួមជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលត្រពាំងជោ ចុះទៅដល់កន្លែងកើតហេតុធ្វើការស្រាវជ្រាវ កសាងសំណុំរឿង តាមនិតិវិធីនិងធ្វើការឃាត់ខ្លួនជនសង្ស័យចំនួន០២នាក់ឈ្មោះ ខាំ ឆ្លូញនិងប្រពន្ធឈ្មោះផន សុខចំរើន រួមជាមួយវត្ថុតាងមាន ចបកាប់កាប់០១និងម៉ូតូខូចខាត០១គ្រឿង រក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកឱរ៉ាល់កសាងសំណុំរឿងបញ្ជូនតាមនិតិវិធី៕

អត្ថបទដែលជាប់ទាក់ទង