Banner KNP Detail Top

អគ្គិភ័យឆាបឆេះលំនៅឋានរបស់ប្រជាពលរដ្ឋ ស្ថិតនៅចំណុចភូមិព្រែកកក់ ឃុំព្រែកបាក់ ស្រុកស្ទឹងត្រង់ នៅកំពង់ចាម

អគ្គិភ័យឆាបឆេះលំនៅឋានរបស់ប្រជាពលរដ្ឋ ស្ថិតនៅចំណុចភូមិព្រែកកក់ ឃុំព្រែកបាក់ ស្រុកស្ទឹងត្រង់ នៅកំពង់ចាម

ខេត្តកំពង់ចាម ៖ នៅ ថ្ងៃទី២០ ខែមករា ឆ្នាំ២០២៣ ស្ថិតនៅចំណុចភូមិព្រែកកក់ ឃុំព្រែកបាក់ ស្រុកស្ទឹងត្រង់ ហើយត្រូវបានរថយន្តពន្លត់អគ្គិភ័យចេញមកអន្តរាគមន៍បាញ់ពន្លត់ជាបន្តបន្ទាប់។
ចំពោះលំនៅឋានដែលអគ្គិភ័យលេបត្របាក់នោះចំនួន០៣ខ្នងស្មើបីម្ចាស់ ភ្លាមៗនោះប្រជាពលរដ្ឋរាយការណ៍មកកម្លាំងនៃអធិការដ្ឋាននគរបាលស្រុកស្ទឹងត្រង់ហើយរថយន្តពន្លត់អគ្គិភ័យដែលប្រចាំការ២៤ម៉ោងទល់២៤ម៉ោងចេញទៅអន្តរាគមន៍ជាបន្ទាន់។
លំនៅឋានដែលទទួលរងការខូចខាតនោះមានដូចខាងក្រោម ៖
១.ផ្ទះឈ្មោះគុជ ខា ភេទប្រុសអាយុ៦៤ ឆ្នាំ ប្រពន្ធឈ្មោះតុន អុល អាយុ៦២ឆ្នាំ មានមនុស្សស្នាក់នៅចំនួន ០២នាក់ ពុំមានរងរបួសអ្វីទេ។
ចំពោះផ្ទះទំហំ០៨មែត្រ×១៤ម៉ែត្រសង់ពីឈើប្រក់ក្បឿងខូចខាតទាំងស្រុង សម្ភារះខូចខាតមានប្រាក់១០០០ដុល្លារ ម៉ាស៊ីនច្រូតស្រូវខ្នាតតូច 0១គ្រឿងគោយន្តកន្ត្រៃ 0១គ្រឿង ម៉ាស៊ីនម៉ាស៊ូត 0១គ្រឿង ម៉ាស៊ីនសាំង 0៤គ្រឿងគ្រឿងឈើ 0៥ម៉ែត្រគូប ហើយសម្ភារៈផ្ទះបាយ សំលៀកបំពាក់ ឯកសារផ្សេងៗ ដូចជា អត្តសញ្ញាណបណ្ណ សៀវភៅស្នាក់នៅ សៀវភៅគ្រួសារ។
ចំណែកប្លង់ដី ២-ផ្ទះឈ្មោះ ចន ណុល ភេទស្រី អាយុ ៧២ឆ្នាំ មានមនុស្សស្នាក់នៅ 0១នាក់ ពុំមានរងរបួសអ្វីទេ ផ្ទះទំហំ ០៨ម៉ែត្រ x ១៣ម៉ែត្រ ខូចខាតទាំងស្រុង។ ប្រាក់រៀល ២លានរៀល -ទូរទឹកកក 0១ -ទូរឈើ 0៤ -គ្រែជើងគ្រុឌ 0២ -សម្ភារៈផ្ទះបាយ និងសំលៀកបំពាក់មួយចំនួន។
៣-ផ្ទះឈ្មោះ យ៉ុង វ៉ុន ភេទប្រុស អាយុ ៥៣ឆ្នាំ ប្រពន្ធឈ្មោះ ឈុន ថា អាយុ ៥២ឆ្នាំ មនុស្សស្នាក់នៅចំនួន ០៤នាក់ ពុំមានរងរបួសអ្វីទេ ផ្ទះទំហំ ០៨ម៉ែត្រ × ១២.៧៥ម៉ែត្រ ខូចខាតទាំងស្រុង -ប្រាក់ដុល្លារ ២០០០-ទូរឈើ ០៣-គ្រែឈើ ០១-តុបេង ០១-កៅអីតុកតា ១៥គ្រាប់-សាឡុង ០១ឈុត។
រថយន្ដពន្លត់អគ្គិភ័យសរុបចំនួន ០៦គ្រឿង៖ អធិការដ្ឋាននគរបាលស្រុក០១គ្រឿង-រថយន្តពន្លត់អគ្គីភ័យរបស់ក្រុមហ៊ុន ឡុង ស្រេង ចំការកៅស៊ូបឹងកេត ០១គ្រឿង -រថយន្តពន្លត់អគ្គីភ័យសហគមន៍ឃុំមេសរជ្រៃ ០១គ្រឿង។
រថយន្តពន្លត់អគ្គីភ័យរបស់ស្នងការដ្ឋាននគរបាលខេត្ត ០២គ្រឿង និងរថយន្តពន្លត់អគ្គីភ័យរបស់អធិការដ្ឋាននគរបាលស្រុកចំការលើ 0១គ្រឿង ប្រើប្រាស់ទឹកអស់ចំនួន ០៨រថយន្ត ក្នុងនោះរថយន្តរបស់អធិការដ្ឋាននគរបាលស្រុកស្ទឹងត្រង់ ០៣រថយន្ត ។ មូលហេតុ៖ សង្ស័យបណ្តាលមកពីភ្លើងចង្ក្រានមកពីផ្ទះទី១ ឈ្មោះ គុជ ខា។ទីតាំងកើតហេតុស្ថិតនៅចម្ងាយ០៥គីឡូម៉ែត្រ ពីអធិការដ្ឋាននគរបាលស្រុកស្ទឹងត្រង់។អគ្គិភ័យរលត់អស់១០០% នៅវេលាម៉ោង១៣:៣០នាទី ករណីនេះមិនបណ្ដាលអោយរបួសដល់មនុស្សនោះទេ៕

អត្ថបទដែលជាប់ទាក់ទង