Banner KNP Detail Top

ករណីអគ្គិភ័យឆេះរថយន្ដ នៅកំណាត់ផ្លូវជាតិលេខ៥១ ចន្លោះគីឡូម៉ែត្រ(២៥-២៦) ត្រង់ចំណុចភូមិស្តុកស្លាត ឃុំភ្នំតូច ស្រុកឧដុង្គ នៅកំពង់ស្ពឺ

ករណីអគ្គិភ័យឆេះរថយន្ដ នៅកំណាត់ផ្លូវជាតិលេខ៥១ ចន្លោះគីឡូម៉ែត្រ(២៥-២៦) ត្រង់ចំណុចភូមិស្តុកស្លាត ឃុំភ្នំតូច ស្រុកឧដុង្គ នៅកំពង់ស្ពឺ

ខេត្តកំពង់ស្ពឺ ៖ នៅ ថ្ងៃទី២១ ខែមករា ឆ្នាំ២០២៣ ករណីអគ្គិភ័យឆេះរថយន្ដនៅកំណាត់ផ្លូវជាតិលេខ៥១ ចន្លោះគីឡូម៉ែត្រ(២៥-២៦) ត្រង់ចំណុចភូមិស្តុកស្លាត ឃុំភ្នំតូច ស្រុកឧដុង្គ នៅលើកំណាត់ផ្លូវជាតិលេខ៥១(២៥-២៦) ត្រង់ចំណុចភូមិស្តុកស្លាត ឃុំភ្នំតូច ស្រុកឧដុង្គ ។

ករណីនេះមានរថយន្ត០១គ្រឿង ម៉ាក HYUNDAI ពណ៌ស្វាយ ផ្លាកលេខភ្នំពេញ 3C-4921 បើកបរដោយឈ្មោះ សាន់ មុះ ភេទប្រុស អាយុ៣៥ឆ្នាំ រស់នៅភូមិស្មោង ឃុំស្មោង ស្រុកទ្រាំង ខេត្តតាកែវ បើកបរក្នុងទិសដៅពីជើងទៅត្បូង លុះមកដល់ចំណុចខាងលើរថយន្តនោះបានផ្ទុះកង់ក្រោយផ្នែកខាងឆ្វេង បណ្ដាលឱ្យអូសប៉ះ និងកៅស៊ូថ្នល់ជាតិកើតជាអណ្ដាតភ្លើងឆាបឆេះតែម្ដង។
ក្រោយពីទទួលបានព័ត៌មាននេះ កម្លាំងនគរបាលបានចេញអន្ដរាគមន៍ភ្លាមៗចេញប្រតិបត្តិការជួយសង្គ្រោះទាន់ពេលវេលាពន្លត់ភ្លើងបានទាំងស្រុង ដោយប្រើទឹកចំនួន០១ឡាន ជារថយន្តពន្លត់អគ្គិភ័យរបស់អធិការដ្ឋាននគរបាលស្រុកឧដុង្គ កម្លាំងប្រតិបត្ដិការដឹកនាំ និងបញ្ជាផ្ទាល់ពីលោកវរសេនីយ៍ឯក ខឹម សាម៉ុន អធិការនគរបាលស្រុកឧដុង្គ៕

អត្ថបទដែលជាប់ទាក់ទង