Banner KNP Detail Top

រថយន្តដឹកសាំងតេលារបស់ក្រុមហ៊ុន LXR យកមកដាក់ឱ្យដេប៉ូតេលាយីហោ ម៉ៃ ចាន់ណា ចំនួន២.០០០លីត្រ ខណៈពេលនោះបញ្ចូលបានចំនួន៤០០លីត្រ ខុសបច្ចេកទេស បណ្តាលឱ្យឆេះដេប៉ូយ៉ាងសន្ធោសន្ធៅ

រថយន្តដឹកសាំងតេលារបស់ក្រុមហ៊ុន LXR យកមកដាក់ឱ្យដេប៉ូតេលាយីហោ ម៉ៃ ចាន់ណា ចំនួន២.០០០លីត្រ ខណៈពេលនោះបញ្ចូលបានចំនួន៤០០លីត្រ ខុសបច្ចេកទេស បណ្តាលឱ្យឆេះដេប៉ូយ៉ាងសន្ធោសន្ធៅ

ខេត្តសៀមរាប ៖ កាលពី ថ្ងៃទី២១ មករា ឆ្នាំ២០២៣ នៅចំណុចដេប៉ូសាំង យីហោ ម៉ៃ ចាន់ណា ស្ថិតក្នុងភូមិស្ពានជ្រាវ សង្កាត់សៀមរាប ក្រុងសៀមរាប ខេត្តសៀមរាប ។ ករណីអគ្គីភ័យឆាបឆេះដេប៉ូសាំង នៅក្នុងសង្កាត់សៀមរាប តាមផ្លូវទៅភ្នំក្រោម ប៉ុន្តែមិនបណ្តាលឱ្យមនុស្សណាម្នាក់រងរបួសក្នុងហេតុការណ៍ភ្លើងឆេះនោះឡើយ។
ជនរងគ្រោះជាស្ត្រីមេម៉ាយឈ្មោះ ម៉ៃ ចាន់ណា ភេទស្រី អាយុ៣៨ឆ្នាំ មុខរបរបើកលក់សាំងតាំងពីឆ្នាំ២០១៦ រហូតមកដល់សព្វថ្ងៃ ដែលមានទីតាំងរស់នៅក្នុងភូមិកើតហេតុខាងលើ ។
ករណីឆេះនោះ បណ្តាលឱ្យរងការខូចខាតរួមមាន ឆេះអស់ប្រេងសាំងចំនួន៤០០លីត្រ, សម្ភារៈកន្លែងលក់ដូរ អស់មួយចំនួនធំ។ ករណីនេះ មិនបណ្តាលឱ្យមានការរងរបួសដល់អាយុជីវិតមនុស្សឡើយ ។ ចំណែកមូលហេតុ ដោយសាររថយន្តក្រុមហ៊ុនសាំងតេលា បានមកធ្វើការចាក់បញ្ចូលក្នុងស៊ីទែន បណ្តាលឱ្យមានការឆ្លងឆាបជាអណ្តាតភ្លើង ។
ករណីនេះ ប្រើប្រាស់រថយន្តពន្លត់អគ្គីភ័យចំនួន៦គ្រឿង រួមមាន រថយន្តស្នងការដ្ឋាននគរបាលខេត្តចំនួន២គ្រឿង ប្រើប្រាស់ទឹកអស់ចំនួន២ឡាន និងរថយន្តអាជ្ញាធរអប្សរាចំនួន២គ្រឿង
ប្រើប្រាស់ទឹកអស់២គ្រឿង រថយន្តពន្លត់អគ្គីភ័យរបស់កងរាជអាវុធហត្ថខេត្តចំនួន១គ្រឿង មិន បានបាញ់ពន្លត់ទេ និងរថយន្តក្រុមការងារស្តារស្ទឹងសៀមរាបចំនួន១គ្រឿង ប្រើប្រាស់ទឹក១គ្រឿង ។
ករណីខាងលើនេះរលត់ទៅវិញ នៅវេលាម៉ោង៤និង២០នាទីរសៀល ថ្ងៃខែឆ្នាំដដែល ដោយមានការចូលរួមពីប្រជាពលរដ្ឋជួយអន្តរាគមន៍ពន្លត់ផងដែរ ។
ម្ចាស់ដេប៉ូសាំង និងបងស្រីបង្កើត បានប្រាប់ឱ្យដឹងថា មុនពេលកើតហេតុ គាត់បានទាក់ទងទៅក្រុមហ៊ុន LXR យកមកដាក់ឱ្យដេប៉ូតេលា យីហោ ម៉ៃ ចាន់ណា ចំនួន២០០០លីត្រ ខណៈពេលនោះរថយន្តមកដល់នៅវេលាម៉ោងប្រមាណជាង២រសៀលថ្ងៃទី២១ ខែមករា ឆ្នាំ២០២៣ ហើយក៏បានទាញទុយោបញ្ចូលសាំងទៅស៊ីទែនខាងក្រោយ ទើបបានចំនួន៤០០លីត្រ រួចគាត់ដើរចេញមកលក់នៅខាងមុខ ជាមួយប្អូនប្រុស និងកូនរបស់ខ្ញុំ ខណៈពេលនោះ ក៏ឮផ្ទុះចេញពីស៊ីទែន ខាងក្រោយ ហើយពួកគាត់ក៏ឃើញអ្នកបើករថយន្តដឹកសាំងនោះទាញទុយោចេញទៅមុខ រួចកាត់ចោលមួយកំណាត់ ហើយបើករថយន្តគេចបាត់ បានរថយន្តពន្លត់អគ្គីភ័យមកជួយពន្លត់ទាន់ កុំអីអស់រលីង។ ប្រហែលអ្នកបើករថយន្តដឹកសាំងនោះបញ្ជូលខុសបច្ចេកទេស ទើបបណ្តាលឱ្យឆេះយ៉ាងសន្ធោសន្ធៅ។
ម្ចាស់ដេប៉ូបានសន្និដ្ឋានថា ករណីឆេះដេប៉ូសាំង និងរបស់របរលក់ដូរ អស់ទឹកប្រាក់ប្រមាណជាង៤ម៉ឺនដុល្លារ ៕

អត្ថបទដែលជាប់ទាក់ទង