ឪពុកចាប់រំលោភកូនស្រីបង្កើត រយៈពេលជាងមួយឆ្នំា ទើបបែកធ្លាយការពិត
ឪពុកចាប់រំលោភកូនស្រីបង្កើត រយៈពេលជាងមួយឆ្នំា ទើបបែកធ្លាយការពិត
ខេត្តត្បូងឃ្មុំ ៖ ក្នុងគ្រាដែលបុរសរូបនេះ បានលែងលះប្រពន្ធជាងមួយឆ្នាំ ហើយកូនតូចម្នាក់ត្រូវបានទៅលើប្រពន្ធ ចំណែកកូនស្រីបងត្រូវបានមកលើឪពុកជាអ្នកចិញ្ចឹមរ៉ាប់រង។ បុរសអាយុ៣០ឆ្នាំម្នាក់ រស់នៅឃុំអញ្ជើម ស្រុកត្បូងឃ្មុំ ត្រូវបានកម្លាំងនគរបាលមូលដ្ឋានចាប់ខ្លួន ដោយជាប់ចោទពីបទរំលោ.ភសេពសន្ទវៈទៅលើអានីតិថិជនអាយុ៨ឆ្នាំ ដែលជាកូនស្រីបង្កើតរបស់ខ្លួន។
លោកវរសេនីយ៍ឯក សាំ ហេង អធិការនគរបាលស្រុកត្បូងឃ្មុំ បានប្រាប់ឲ្យដឹងនារសៀលថ្ងៃទី១៨ ខែមករា ឆ្នាំ២០២៣នេះថា នៅថ្ងៃទី១៧ ខែមករា ឆ្នាំ២០២៣ កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលអញ្ចើម នៃអធិការដ្ឋាននគរបាលស្រុកត្បូងឃ្មុំ បានទទួលបណ្ដឹងពីស្ត្រីម្នាក់អាយុ២៩ឆ្នាំ មានទីលំនៅក្នុងស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ បានប្ដឹងពីឈ្មោះ ចយ ជាតិ ភេទប្រុស អាយុ៣០ឆ្នាំ ជាជនជាតិខ្មែរ មានទីលំនៅឃុំអញ្ចើម ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ (អតីតប្តីលែងលះគ្នារយៈពេលជាង១ឆ្នាំ) ពីបទ រំលោ.ភសេពសន្ថវៈទៅលើក្មេងស្រីជនរងគ្រោះអាយុ៨ឆ្នាំ (ត្រូវជាកូនបង្កើត)។ បន្ទាប់ពីទទួលបានពាក្យបណ្ដឹងនេះ កម្លាំងនគរបាលមូលដ្ឋានបានចុះស្រាវជ្រាវជាបន្ទាន់ និងបានហៅជនសង្ស័យជាឪពុកបង្កើតមកសួរនាំ ជនសង្ស័យក៏បានឆ្លើយសារភាពពីទង្វើរបស់ខ្លួនដែលធ្វើមកលើកូនស្រី គឺពិតប្រាកដមែន។
ជនសង្ស័យបានឱ្យដឹងថា គាត់បានសេពសន្ទវៈជាមួយនឹងកូនស្រីជាច្រើនលើក នៅចំណុចឃុំអញ្ចើម ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ ក្នុងអំឡុងពេលជនរងគ្រោះរស់នៅជាមួយជនសង្ស័យ ស្ថិតនៅឃុំអញ្ចើម ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ។
ឃាត់ខ្លួនជនសង្ស័យឈ្មោះ ចយ ជាតិ ភេទប្រុស អាយុ២៩ឆ្នាំ ជាជនជាតិខ្មែរ មានទីលំនៅភូមិកូនត្មាត ឃុំអញ្ចើម ស្រុកត្បូងឃ្មុំ ជូនមកកាន់អធិការដ្ឋានគរបាលស្រុកត្បូងឃ្មុំ។
ក្រោយពីឪពុកបានប្រព្រឹត្តទង្វើមិនគប្បីមកលើកូនស្រីរបស់ខ្លួនជាញឹកញាប់ ចុងក្រោយដោយទ្រាំមិនបាន កូនស្រីក៏បានមកប្រាប់ម្ដាយរបស់ខ្លួន ដើម្បីឲ្យជួយអន្តរាគមន៍ ៕