Banner KNP Detail Top

ភ្ញាក់ផ្អើលដល់អ្នកភូមិ កំពុងដេកលង់លក់ នាំគ្នាចេញមកមើល និងរាយការណ៍ទៅសមត្ថកិច្ច

ភ្ញាក់ផ្អើលដល់អ្នកភូមិ កំពុងដេកលង់លក់ នាំគ្នាចេញមកមើល និងរាយការណ៍ទៅសមត្ថកិច្ច

 

ខេត្តស្វាយរៀង:   ហេតុការណ៍នេះបានកើតឡើង កាលពីវេលាម៉ោង៤ទៀបភ្លឺឈានចូលថ្ងៃទី២២ខែមករាឆ្នាំ២០២៣ នៅចំណុចទួលអ្នកតាក្រហមក ស្ថិតក្នុងទួលអង្គប់ ឃុំសំបួរ ស្រុកស្វាយទាប ។

មានការភ្ញាក់ផ្អើលដល់អ្នកភូមិកំពុងដេកលង់លក់នាំគ្នាចេញមកមើលនិងរាយការណ៍ទៅសមត្ថកិច្ច បន្ទាប់ពីមានបុរសម្នាក់មិនស្គាល់អត្តសញ្ញាណបានដុតម៉ូតូមួយគ្រឿងបណ្ដាលអោយឆេះយ៉ាងសន្ធោសន្ធៅរហូតសល់តែគ្រោងឆ្អឹង។

បុរសដែលដុតម៉ូតូនោះមិនត្រូវបានស្គាល់អត្តសញ្ញាណនោះទេក្រោយពីធ្វើសកម្មភាពរួចបានរត់គេចខ្លួនភ្លាមៗបន្សល់តែម៉ូតូម៉ាកហុងដាឌ្រីម C១២៥ គ្មានស្លាកលេខ លេខតួ  លេខម៉ាស៊ីន ND125ME-9083035បណ្ដាលឱ្យឆេះខូចខាតទាំងស្រុង ។

មុនកើតហេតុខណៈរូបលោកនិងក្រុមគ្រួសារកំពុងដេកលង់លក់ក្នុងដំណេកស្រាប់តែធំុក្លិនផ្សែងយ៉ាងខ្លាំងទើបលោកភ្ញាក់ឡើងដើរចេញទៅក្រៅផ្ទះមើលស្រាប់តែឃើញម៉ូតូមួយគ្រឿងកំពុងតែឆេះនៅទួលអ្នកតាក្រហមក ទើបបង្កការភ្ញាក់ផ្អើលតែម្ដង។  សមត្ថកិច្ចកំពុងស្រាវជ្រាវស្វែងរកម្ចាស់ម៉ូតូដើម្បីរកមូលហេតុដែលដុតម៉ូតូបង្កការភ្ញាក់ផ្អើលដល់អ្នកភូមិទាំងយប់បែបនេះ៕

អត្ថបទដែលជាប់ទាក់ទង