Banner KNP Detail Top

គួរ​ឱ្យ​ដឹង​ផង​ដែរ​ថា កាល​ពី​មុន មហាវិទ្យាល័យ​ផ្អើលព្រលាន! រៀបហោះទៅហើយ បែរជាយន្តហោះជួបឧបទ្ទវហេតុមួយ អ្នកដំណើរជាង ១០០ នាក់ ភ័យស្ល-.ន់ស្លេកមុខ

កាលពីថ្ងៃទី ១៩ ខែធ្នូ ឆ្នាំ ២០២២ កន្លងទៅនេះ មានការរាយការណ៍ពីឧបទ្ទវហេតុ នៃជើងហោះហើររបស់ឡាវ និង កូរ៉េខាងត្បូង ធ្វើឱ្យមានការជ្រួលច្របល់យ៉ាងខ្លាំង។

បើតាមព័ត៌មានបានឱ្យដឹងថា ហេតុការណ៍មួយនេះបានកើតឡើងនាព្រលានយន្តហោះ Incheon នាប្រទេសកូរ៉េខាងត្បូង ដែលមូលហេតុនោះគឺខាងយន្តហោះរបស់កូរ៉េ B789 ត្រូវបានគេអូស រួចធ្វេសប្រហែសក៏ជ្រុលស្លាបទៅប៉ះជាមួយនឹងយន្តហោះ A320 របស់ឡាវ ដែលកំពុងតែត្រៀមហោះហើរចេញដំណើរ បណ្តាលឱ្យខាងឡាវ​មានការខូចខាតនៅត្រង់កន្ទុយ។

យ៉ាងណាមិញ ហេតុការណ៍មួយនេះមិនបានបង្កគ្រោះថ្នាក់ដល់នរណាម្នាក់នោះទេ តែអ្នកដំណើរចំនួន ១១៨​ នាក់ ដែលនៅលើយន្តហោះឡាវ ត្រូវបានគេជម្លៀសទៅបន្តដំណើរលើយន្តហោះផ្សេង។ ដោយឡែក ខាងអាជ្ញាធរក៏កំពុងតែដោះស្រាយ និង ត្រួតពិនិត្យពីមូលហេតុជាបន្តបន្ទាប់ផងដែរ៕

អត្ថបទដែលជាប់ទាក់ទង