សម្តេច ហ៊ុន សែន នឹងអញ្ជើញជាអធិបតីក្នុងពិធីប្រគល់សញ្ញាបត្រដល់និស្សិត សាកលវិទ្យាល័យឯកទេសនៃកម្ពុជា(CUS ) ជិត៧ពាន់នាក់
សម្តេច ហ៊ុន សែន នឹងអញ្ជើញជាអធិបតីក្នុងពិធីប្រគល់សញ្ញាបត្រដល់និស្សិត សាកលវិទ្យាល័យឯកទេសនៃកម្ពុជា(CUS )
ជិត៧ពាន់នាក់
(ភ្នំពេញ)៖ នៅថ្ងៃទី ២៣ ខែមករាឆ្នាំ២០២៣នេះ សម្តេចអគ្គមហាសេ នាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជានឹងអញ្ជើញជាអធិ បតីក្នុងពិធីប្រគល់សញ្ញាបត្រដល់និស្សិត សាកលវិទ្យាល័យឯកទេសនៃកម្ពុជា(CUS ) ជិត៧ពាន់នាក់ដែលបានបញ្ចប់ ការសិក្សាដោយជោគជ័យ ។ ពិធីនេះប្រារព្ធឡើងនៅមជ្ឈមណ្ឌលសន្និបាតនិងពិព័រណ៍អន្តរជាតិជ្រោយចង្វារ។
សាកលវិទ្យាល័យ CUS គឺជាគ្រឹះស្ថានអប់រំថ្នាក់ឧត្តមសិក្សាឯកជនមួយដែលមានឈ្មោះបោះសំឡេងនៅក្នុងប្រទេសកម្ពុជា ។សម្តេចតេជោតែងតែផ្តល់កិត្តិយសអញ្ជើ ញជាអធិបតីក្នុងពិធីប្រគល់សញ្ញាបត្រដល់និស្សិតដែលបញ្ចប់ការសិក្សាហើយនេះជាលើកទី៧ហើយដែលសម្តេចអញ្ជើញជាអធិ បតីក្នុងពិធីប្រគល់សញ្ញាប័ត្ររបស់សាកលវិទ្យាល័យ ។
លោកបណ្ឌិត ស្តើង សុខុម ប្រធានក្រុម ប្រឹក្សាភិបាលសាកលវិទ្យាល័យបានបង្ហា ញក្តីសោមនស្សរីករាយក្រៃលែងដែលក្រុមប្រឹក្សាភិបាលគណៈគ្រប់គ្រងបុគ្គលិកសា ស្រ្តាចារ្យនិងនិស្សិតជ័យលាភីទាំងអស់នៃសាកលវិទ្យាល័យ CUS មានកិត្តិយសដ៏ឧត្តុង្គឧត្តមបានទទួលធ្វើបដិសណ្ឋារកិច្ចប្រកបដោយអត្ថន័យដ៏ជ្រាលជ្រៅបំផុតចំពោះសម្តេ ចតេជោដែលបានអញ្ជើញផ្តល់កិត្តិយ សដ៏ខ្ពង់ខ្ពស់បំផុតជាលើកទី ៨ ក្នុងពិធីប្រគល់សញ្ញាបត្រជូនដល់និស្សិតជ័យ លាភី។
លោកបណ្ឌិត ស្តើង សុខុម បានឱ្យដឹងផង ដែរថានិស្សិតជ័យលាភីដែលអញ្ជើញទទួ លសញ្ញាបត្រនេះរួមមានថ្នាក់បរិញ្ញាបត្រ រង ថ្នាក់បរិញ្ញាបត្រ ថ្នាក់បរិញ្ញា បត្រជាន់ខ្ពស់និងថ្នាក់បណ្ឌិតដែលបានបញ្ចប់ការសិក្សាដោយជោគជ័យនាពេ លនេះមានចំនួនសរុប ៦,៧៩១នាក់នារី ២,៩៤០នាក់មកពី៤សាខា (ភ្នំពេ ញកំពង់ចាម កំពង់ធំ និងកំពត)។
លោកបណ្ឌិតបានឱ្យដឹងទៀតថាក្នុងចំណោ មនិស្សិតជ័យលាភីនេះមាននិស្សិតអាហារូ បករណ៍សម្តេចតេជោនិងសម្តេចកិតិ្តព្រឹទ្ធ បណ្ឌិតចំនួន ១៧៨នាក់នារី ១០៥ នាក់ផងដែរ។
បើតាមលោកបណ្ឌិត ស្តើង សុខុម ក្នុងចំ ណោមនិស្សិតជ័យលាភីទាំងអស់អ្នកមានការងារធ្វើមានចំនួន ៦,៥៦២នាក់ស្មើនឹងជិត៩៧ភាគរយរួមមានកម្រិតបរិញ្ញាបត្ររងចំនួន ៤០៦ នាក់ស្មើនឹងជាង៩២ភាគ រយ,កម្រិតបរិញ្ញាបត្រចំនួន ៤,២៧៩ នាក់ស្មើជាង៩៦ភាគរយ, កម្រិតបរិញ្ញាបត្រជាន់ខ្ពស់ចំនួន ១,៨ ៧៦នាក់ស្មើនឹងជិត ៩៩ ភាគរយនិងកម្រិតបណ្ឌិតចំនួន១នាក់ស្មើ ១០០ ភាគរយ ។
សាកលវិទ្យាល័យឯកទេសនៃកម្ពុជា បានចាប់ផ្តើមបណ្តុះបណ្តាលកាលពី ២០០៣។ សាកលវិទ្យាល័យនេះបានធ្វើសកម្មភាពយ៉ាងសកម្មលើការបណ្តុះ បណ្តាលផ្តល់ពុទ្ធិនិងចំណេះជំនាញដើម្បីចូលរួមកសាងធន ធានមនុស្សដែលជាគ្រឹះដ៏សំខាន់សម្រាប់ការកសាងសង្គម។
គិតចាប់ពីឆ្នាំសិក្សា២០០៣-២០០៤ ដល់ឆ្នាំសិក្សា ២០២១-២០២២ នេះ សាកលវិទ្យាល័យមាននិស្សិតបញ្ចប់ការសិក្សាដោ យជោគជ័យសរុបចំនួន ៤៧,២៤៦នាក់ នារី ១៥,២៧៤នាក់។
បច្ចុប្បន្នមាននិស្សិតថ្នាក់បរិញ្ញាបត្ររង ថ្នាក់បរិញ្ញាបត្រថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់និងថ្នា ក់បណ្ឌិតសរុបចំនួន ១១, ៧៤៧ នាក់នារី ៥,៧៨៨នាក់កំពុងសិក្សានៅតាមទីតាំងនិងសាខាទាំង ៩រួមមាន៖រាជធានីភ្នំពេញ កំពង់ចាម កំពង់ធំ សៀមរាប បន្ទាយមាន ជ័យ បាត់ដំបង និងកំពត។
លោកបណ្ឌិត ស្តើង សុខុម បានឱ្យដឹងថា បច្ចុប្បន្នសាកលវិទ្យាល័យឯកទេស នៃកម្ពុជាមានក្រុមប្រឹក្សាភិបាលគណៈគ្រប់គ្រងបុគ្គលិកសាស្ត្រាចារ្យកំពុងបំពេញការ ងារសរុបទាំងអស់ចំនួន ១,២ ៨៦នាក់នារី ២១៧នាក់។សាកលវិទ្យាល័យឯកទេសនៃកម្ពុជាបច្ចុប្បន្នមានទីតាំងគោលនៅរាជធានីភ្នំពេញនិង៦សាខានៅខេត្តកំពង់ចាម កំពង់ធំ សៀមរាប បន្ទាយមានជ័យ បាត់ដំបងនិងខេត្តកំពតមានអគារសិក្សាចំនួន ៩អគារបន្ទប់សិក្សាចំនួន២៤៥សាលសន្និ សីទ ចំនួន៩បណ្ណាល័យចំនួន៨ បន្ទប់អនុ វត្តភាសាចំនួន៩បន្ទប់បណ្តុះបណ្តាលព័ត៌ មានវិទ្យាចំនួន៩មានកុំព្យូទ័រចំនួន ៥៣០ គ្រឿងLCD Projectorsចំនួន ២១០ គ្រឿង ព្រមទាំងបរិក្ខារពាក់ព័ន្ធផ្សេ ងៗទៀតផងមានការិយាល័យធ្វើការរួមនិងដោយឡែកចំនួន៥៧បាននិងកំពុងបណ្តុះបណ្តាលនៅក្នុងមហាវិទ្យាល័យចំនួន៥គឺមហាវិទ្យាល័យសិល្បៈមនុស្សសាស្ត្រនិងភាសា,មហាវិទ្យាល័យវិទ្យា សាស្ត្រនិងបច្ចេកវិទ្យា,មហាវិទ្យាល័យ គ្រប់គ្រងពាណិជ្ជកម្មនិងសេដ្ឋកិច្ច, ម ហាវិទ្យាល័យវិស្វកម្ម,និងមហាវិទ្យាល័ យវិទ្យាសាស្ត្រសង្គមនិងនីតិសាស្ត្រ ។
ដើម្បីកសាងឱ្យបាននូវធនធានមនុស្សប្រកបដោយគុណភាព គុណតម្លៃនិងជោគជ័យឆ្នើមសម្រាប់សង្គមជាតិសា កលវិទ្យាល័យឯកទេសនៃកម្ពុជាបានកំណត់នូវគោលការណ៍គ្រឹះក្នុងការប្រ តិបត្តិការងារប្រចាំថ្ងៃរបស់ខ្លួនពោលគឺនិសិ្សតសាស្ត្រាចារ្យបុគ្គលិកសិក្សាត្រូវរៀ នបង្រៀនស្រាវជ្រាវនិងផ្តល់សេវាកម្មប្រកបដោយគុណភាពសមត្ថភាពវិជ្ជា ជីវៈនិងបុគ្គលិកលក្ខណសម្បត្តិល្អប្រ ពៃ។
សាកលវិទ្យាល័យយល់ឃើញថាមានធនធានមនុស្សល្អគឺមានអ្វីៗទាំងអស់ដែលល្អនិងល្អជាង។ការបណ្តុះបណ្ដា លដុសខាត់កែច្នៃបុគ្គលទំាងនោះឱ្យក្លា យជាធនធានមនុស្សល្អមានសមត្ថភាព ជំនាញកាន់តែខ្ពស់មានអត្តចរិតល្អអំ ណត់ព្យាយាមសកម្មការងារគឺជាទង្វើស្នេហាជាតិជាទង្វើប្រកបដោយកុសល ធម៌ទទួលបានផលបុណ្យក្នុងជាតិនេះតែម្ដងដែលបណ្តាតួអង្គទាំងអស់របស់សាកលវិទ្យាល័យឯកទេសនៃកម្ពុជាចាំបាច់ត្រូវខ្មីឃ្មាតប្តូរផ្តាច់សម្រេចឱ្យបា នជោគជ័យជូនសង្គមជាតិស្របតាមមគ្គុទ្ទេសក៍ដឹកនាំដ៏ឆ្នើមប្រកបដោយគតិបណ្ឌិតដ៏ខ្ពង់ខ្ពស់បំផុតរបស់សម្តេចតេជោដោយចាត់ទុកធនធានមនុស្សជា អាទិភាពទី១នៃអភិក្រមគោលនយោបា យអភិឌ្ឍន៍របស់រាជរដ្ឋាភិបាលគីមនុ ស្ស ផ្លូវ ភ្លើងនិងទឹក។
លោកបណ្ឌិត ស្តើង សុខុម បានគូសរំលេចថាលទ្ធផលនិងសមិទ្ធផលសម្រេ ចបានជាង២០ឆ្នាំកន្លងមកនេះបានបង្ហាញយ៉ាងច្បាស់អំពីសមត្ថភាពលទ្ធ ភាពនិងបទពិសោធន៍ដែលសហការី សហការិនីនិងសាកលវិទ្យាល័យឯក ទេសនៃកម្ពុជាមានក្នុងបេសកកម្មដ៏ថ្លៃថ្លារបស់ខ្លួនគឺ«បណ្តុះបណ្តាលឱ្យមានចំណេះដឹងបណ្តុះបណ្តាលឱ្យមាន ចំណេះធ្វើបណ្តុះបណ្តាលឱ្យមានបុគ្គ លិកលក្ខណសម្បត្តិល្អដើម្បីជោគជ័យក្នុងការងារនិងមុខរបរ»។
ដើម្បីពង្រឹងនិងទាញយកអត្ថប្រយោជ ន៍ពីលំហូរចំណេះដឹងនិងឧត្តម្មានុវត្តជា ក់ស្តែងសាកលវិទ្យាល័យតែងបានអ ញ្ជើញអ្នកជំនាញតាមវិស័យការងារដែ លមានបទពិសោធន៍ច្រើនមកធ្វើបាឋ កថា សន្និសីទ សិក្ខាសាលា ជូនដល់និស្សិតជាប្រចាំនិងក៏បានបញ្ជូននិសិ្សតចុះកម្មសិក្សា ដល់ការដ្ឋានការងារជាក់ ស្តែងតាមកម្មវីធីជាក់លាក់។
សាកលវិទ្យាល័យបានធ្វើកិច្ចសហប្រតិបត្តិការ និងបានចុះអនុស្សរណៈយោគ យល់ជាមួយសាកលវិទ្យាល័យនិងស្ថា ប័នបរទេសចំនួន៥៦មកពីកូរ៉េខាងត្បូង ចិន ជប៉ុន ថៃឡង់ អង់គ្លេស ហ្វីលីពីន បង់ក្លាដេស ម៉ាឡេស៊ី ឥណ្ឌា ឥណ្ឌូនេស៊ី អាឡឺម៉ង់ វៀតណាមនិងអ៊ីស្រាអែល ជាដើម។ តាមរយៈកិច្ចសហប្រតិបត្តិការនេះសាកលវិទ្យាល័យ បានបញ្ជូនសា ស្រ្តាចារ្យ និងនិស្សិត ទៅសិក្សាវគ្គវែង និងកម្មសិក្សាខ្លីៗ ព្រមទាំងបានទទួលនិស្សិតបរទេស មកផ្លាស់ប្តូរការសិក្សាជាមួយនិស្សិតសាកលវិទ្យាល័យឯក ទេស នៃកម្ពុជា ផងដែរ។
សាកលវិទ្យាល័យតែងបានចូលរួមវេទិ កានិងសន្និសីទអន្តរជាតិធំៗក្នុងវិស័យអប់រំមានជាអាទិ៍សន្និសីទប្រចាំឆ្នាំស្តីពីអ្នកដឹកនាំអាជីពក្នុងវិស័យអប់រំនៃតំបន់អាស៊ីប៉ាស៊ីហ្វិក QS-APPLE វេទិកាថ្នាក់ដឹកនាំសាកលវិទ្យាល័យប្រចាំតំប ន់អាស៊ី AUPF និងសិក្ខាសាលាស្តីពីការធានាគុណភាពអប់រំរបស់បណ្តាញសាកលវិទ្យាល័យប្រចាំតំបន់អាស៊ីអា គ្នេយ៍ AUN-QA ជាដើម។
ដើម្បីជួយនិស្សិតងាយស្រួលរកកន្លែងហាត់ការធ្វើកម្មសិក្សាការងារស្ម័គ្រចិត្ត និងរកការងារធ្វើសាកលវិទ្យាល័យឯក ទេសនៃកម្ពុជាបានចុះអនុស្សរណៈយោ គយល់ជាមួយបណ្តាក្រុមហ៊ុននិងស្ថា ប័នក្នុងស្រុកចំនួន៥៤៣នៅទូទាំងប្រ ទេសហើយនឹងបន្តជំរុញឱ្យបានកាន់តែទូលំទូលាយបន្ថែមទៀត។
ជាមួយគ្នានេះដើម្បីធ្វើឱ្យសម្រេចនូវចក្ខុ វិស័យរបស់ខ្លួនជាគ្រឹះស្ថានបណ្តុះប ណ្តាលធនធានមនុស្សប្រកបដោយគុណភាព គុណតម្លៃ បញ្ញាច្នៃប្រឌិត ខ្ពស់និងជោគជ័យឆ្នើមក្នុងអាជីពការ ងាររបស់ខ្លួនស្របតាមទិសដៅដឹកនាំរបស់រាជរដ្ឋាភិបាលក្នុងការប្រែក្លាយកម្ពុជាជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០និងជាប្រទេ សដែលមានចំណូលខ្ពស់នៅឆ្នាំ ២០ ៥០សាកលវិទ្យាល័យឯកទេសនៃកម្ពុ ជាប្ដេជ្ញាពង្រឹងនិងពង្រីកការបណ្ដុះ បណ្ដាលឯកទេសខាងវិទ្យាសាស្ត្របច្ចេ កវិទ្យានវានុវត្ត (STI)ឱ្យបានកាន់តែល្អប្រសើរបន្ថែមទៀត៕