Banner KNP Detail Top

អគ្គិភ័យឆាបឆេះហុយផ្សែងឡើងខ្មួលខ្មាញ់ បណ្តាលអោយសម្ភារៈមួយចំនួន បន្ទាប់ពីដុតធូបសែន ម្ចាស់ និងមិត្តភក្កិ ក៏បានគ្នាទៅលេងបៀរនៅជាន់លើ ស្រាប់តែភ្លើងបានឆាបឆេះ បង្កការភ្ញាក់ផ្អើល

អគ្គិភ័យឆាបឆេះហុយផ្សែងឡើងខ្មួលខ្មាញ់ បណ្តាលអោយសម្ភារៈមួយចំនួន បន្ទាប់ពីដុតធូបសែន ម្ចាស់ និងមិត្តភក្កិ ក៏បានគ្នាទៅលេងបៀរនៅជាន់លើ ស្រាប់តែភ្លើងបានឆាបឆេះ បង្កការភ្ញាក់ផ្អើល

ភ្នំពេញ ៖ កាលពី ថ្ងៃ ទី២២ ខែ មករា ឆ្នាំ២០២៣ នៅចំណុចស្នាក់ការក្រុមហ៊ុន ដែលស្ថិតនៅផ្ទះលេខC-10និងC-12 បុរីកាណាឌីយ៉ា ក្បែរស្ពានអាកាសផ្សារដីហុយ ក្រុមទី១ ក្នុងភូមិទ្រុងមាន់ សង្កត់អូរបែកក្អម ខណ្ឌសែនសុខ រាជធានីភ្នំពេញ។
ម្ចាស់ផ្ទះដែលត្រូវភ្លើងឆេះ មានឈ្មោះ CHANG GUANBIN ភេទប្រុស អាយុ៥២ឆ្នាំ ជាជនជាតិចិន មុខរបរជាម្ចាស់ក្រុមហ៊ុនខាងលើ។
នៅមុនពេលកើតហេតុ គេឃើញបានភ្លើងឆាបឆេះចេញជំនាងផ្ទះ ហើយក៏ឆេះរាលដាលយ៉ាងរហ័ស បណ្តាលអោយផ្សែងហុយទ្រលោមចេញមកក្រៅ បង្កអោយមានការភ្ញាក់ផ្អើលដល់អ្នកជិតខាង នាំគ្នាជួយពន្លត់។ ភា្លមៗនោះ ក៏មានរថយន្តពន្លត់អគ្គិភ័យ១គ្រឿងបានទៅអន្តរាគមន៍បាញ់ទឹកពន្លត់ទាន់ពេល ពុំបណ្តាលអោយឆេះរាលដាលឡើយ។
តាមព័ត៌មានបានអោយដឹងថា បន្ទាប់ពីដុតធូបសែន ម្ចាស់ និងមិត្តភក្កិ ក៏បានគ្នាទៅលេងបៀរនៅជាន់លើ ស្រាប់តែភ្លើងបានឆាបឆេះតែម្តង។ អគ្គិភ័យនេះ បណ្តាលអោយខូចខាតកុងម៉ាចំនួន១, ម៉ាស៊ីនត្រជាក់ចំនួន០១គ្រឿង, កៅអីចំនួន០៤, តុទទួលភ្ញៀវចំនួន០១ និងសម្ភារៈមួយចំនួនទៀត៕

អត្ថបទដែលជាប់ទាក់ទង