ដឹងការពិតហើយ ! មានជនស៊ីវិលឈុតខ្មៅមួយក្រុម ធ្វើសកម្មភាពចាប់នារីម្នាក់ ញាត់ចូលរថយន្តយ៉ាងអនាធិបតេយ្យ នៅខណ្ឌច្បារអំពៅ គឺជាព័ត៌មាន មិនពិតនោះទេ ដែលធ្វើឲ្យប៉ះពាល់ដល់សន្តិសុខសង្គម

ភ្នំពេញៈ នៅថ្ងៃទី២៣ ខែមករា ឆ្នំា២០២៣នេះ បើតាមការបកស្រាយបំភ្លឺរបស់ ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័ស នៃស្នងការដ្ឋាន នគរបាល រាជធានីភ្នំពេញ បានឲ្យដឹងថា ទាក់ទងទៅនឹង សារព័ត៌មានមួយ បានផ្សព្វផ្សាយព័ត៌មានមិនពិត ដែលធ្វើឲ្យប៉ះពាល់ ដល់សន្តិសុខសង្គម ដែលមានខ្លឹមសារទាំងស្រុងថា “ ថតជាប់ជនស៊ីវិល ឈុតខ្មៅមួយក្រុម ធ្វើសកម្មភាព ចាប់នារីម្នាក់ ញាត់ចូលរថយន្ត យ៉ាងអនាធិបតេយ្យ នៅខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ”។
ដឹងការពិតហើយ ! ទាក់ទងទៅនឹងបណ្តាញព័ត៌មានមួយចំនួន ដែលបានផ្សព្វផ្សាយ កាលពីថ្ងៃទី២២ ខែមករា ឆ្នំា២០២៣ថា មានជនស៊ីវិលឈុតខ្មៅមួយ ក្រុម ធ្វើសកម្មភាពចាប់នារីម្នាក់ ញាត់ចូលរថយន្តយ៉ាងអនាធិបតេយ្យ នៅខណ្ឌច្បារអំពៅ គឺជាព័ត៌មាន មិនពិតនោះទេ ដែលធ្វើឲ្យប៉ះពាល់ដល់សន្តិសុខសង្គម។
ជាក់ស្តែង នៅវេលាម៉ោងប្រមាណ ១០:៣០ នាទីព្រឹក ថ្ងៃទី២២ ខែមករា ឆ្នាំ២០២៣ ត្រង់ចំណុចក្នុងបរិវេណអគារមួយ ដែលមានឈ្មោះថា DB ស្ថិតនៅតាមបណ្តោយផ្លូវជាតិ លេខ១ ក្នុងសង្កាត់និរោធ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ក្បែរនឹងស្ថានីយប្រេង PTT មាននារីម្នាក់ គាត់ស្រវឹង ហើយគាត់ក៏ឈររង់ចាំមិត្តប្រុសរបស់គាត់ មកយក ពេលនោះ គាត់ក៏ដួលនៅនឹងកន្លែង ដោយឃើញហេតុការណ៍នេះ សន្តិសុខនៅទីនោះ ក៏បានប្រាប់ ឲ្យគាត់ចូលទៅអង្គុយចាំ នៅខាងក្នុងវិញ តែគាត់មិនព្រម ពេលនោះ សន្តិសុខ ក៏បានយកកៅអី ឲ្យគាត់អង្គុយរង់ចាំ មិត្តប្រុសរបស់គាត់ មកយក ។ ពេលនោះ ក៏មានអ្នកនៅក្បែរថតរូប និងរាយការណ៍ ទៅអ្នកកាសែត ហើយមានអ្នកសារព័ត៌មាន មក Live ដោយផ្សព្វផ្សាយព័ត៌មាន ខុសពីការពិត ស្របពេលខ្លួនមិនទាន់ដឹង និងទទួលបានព័ត៌មានពិតនៅឡើយ ឃើញដូច្នេះ សន្តិសុខ ក៏បានលើកនារីនេះ ចូលមកអង្គុយសាឡុង ខាងក្នុងវិញ ។ លុះដល់ម៉ោង ១១:៣០ នាទី បុរសជាមិត្តប្រុស បានមកទទួលគាត់ យកទៅផ្ទះវិញ ។
ជាមួយគ្នានេះ ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័ស នៃស្នងការដ្ឋាននគរបាល រាជធានីភ្នំពេញ សូមឲ្យអ្នកសារព័ត៌មានទាំងអស់ មុននឹងផ្សព្វផ្សាយព័ត៌មានអ្វីមួយ សូមធ្វើការសួរនាំ ឬស្រាវជ្រាវឲ្យបានដឹង ការពិតជាមុនសិន ចៀសវាងធ្វើឲ្យមានការយល់ច្រឡំ ជាពិសេសអាចធ្វើឲ្យប៉ះពាល់ ដល់សន្តិសុខ សុវត្ថិភាពសង្គមផងដែរ៕