Banner KNP Detail Top

បង្ក្រាបករណីរក្សាទុកដោយខុសច្បាប់ នូវសារធាតុញៀន នៅបាត់ដំបង

បង្ក្រាបករណីរក្សាទុកដោយខុសច្បាប់ នូវសារធាតុញៀន នៅបាត់ដំបង

ខេត្តបាត់ដំបង៖ នៅរសៀលថ្ងៃទី២៣ខែមករាឆ្នាំ២០២៣នេះ ប្រតិបត្តិការត្រួតពិនិត្យអាវុធជាតិផ្ទុះ និងបង្ក្រាបបានករណីរក្សាទុកដោយខុសច្បាប់នូវសារធាតុញៀន០១ករណី ក្នុងបទល្មើសជាក់ស្តែង ។
ករណីនេះបានធ្វើឡើង នៅចំណុចក្រុមទី០១ ភូមិបាឡាត់ ឃុំនរា ស្រុកសង្កែ ខេត្តបាត់ដំបង ក្រោមបទបញ្ជាដឹកនាំផ្ទាល់ពីលោកវរសេនីយ៍ទោ យុត តុងហូ ដែលជាអធិការ។
ឃាត់ខ្លួនជនសង្ស័យចំនួន០២នាក់ ៖
១- ឈ្មោះ បឿ សុផាត ហៅស្រស់ ភេទប្រុស អាយុ២៨ឆ្នាំ រស់នៅភូមិដាំស្ពៃ សង្កាត់ស្លាកែត ក្រុងបាត់ដំបង។
២-ឈ្មោះ អាក់ ឡូវ ភេទប្រុស អាយុ៣២ឆ្នាំ រស់នៅភូមិសំរោងតាកុក ឃុំសំរោងក្នុង ស្រុកឯកភ្នំ ខេត្តបាត់ដំបង។
វត្ថុតាងចាប់យកបានរួមមាន:
-ម៉្សៅក្រាមពណ៌សថ្លាច្រកក្នុងថង់ប្លាស្ទិកថ្លាចំនួន០៥ថង់ទម្ងន់ ១,២៤ក្រាមទាំងសំបក សង្ស័យមានសារធាតុញៀន។
-ដែកកេះចំនួន០១
-កាបូបលុយចំនួន០១, ប្រាក់ខ្មែរចំនួន ៣០,០០០៛ (បីមុឺនរៀល)
-ទូរស័ព្ទដៃចំនួន០៤គ្រឿង
-ម៉ូតូចំនួន០១គ្រឿង ម៉ាកហុងដាឌ្រីម ពណ៌ខ្មៅ ស៊េរីឆ្នាំ២០២២ មានផ្លាកលេខ បាត់ដំបង 1AP 8768 ។ នគរបាលស្រុកសង្កែកំពុងកសាងសំណុំរឿងដើម្បីបញ្ជូនទៅការិយាល័យជំនាញចាត់កាតាមនីតិវិធីច្បាប់៕

អត្ថបទដែលជាប់ទាក់ទង