ជនសង្ស័យម្នាក់ ឃាត់ខ្លួនបានភ្លាមៗ ក្រោយពីរូបគេបានធ្វើសកម្មភាពចូលលួចយកដែក ក្នុងវត្ត
ជនសង្ស័យម្នាក់ ឃាត់ខ្លួនបានភ្លាមៗ ក្រោយពីរូបគេបានធ្វើសកម្មភាពចូលលួចយកដែក ក្នុងវត្ត
ខេត្តបាត់ដំបង៖ ករណីនេះកើតឡើងនៅ ថ្ងៃទី២៣ ខែមករា ឆ្នាំ២០២៣ នៅចំណុចខាងក្នុងបរិវេណវត្តពោធិ៍ក្នុង ស្ថិតក្នុងក្រុមទី៤ ភូមិរតនៈ សង្កាត់រតនៈ ក្រុងបាត់ដំបង ក្រោមបទបញ្ជាដឹកនាំផ្ទាល់របស់លោកវរសេនីយ៍ឯក ពេជ្រ សារ៉ែន ដែលជាអធិការក្រុង។
ជនសង្ស័យឈ្មោះ សៀម វីលុច ភេទប្រុស អាយុ២៦ឆ្នាំ មានស្រុកកំណើតនៅខេត្តតាកែវ និងបានមកស្នាក់រស់នៅក្នុងខេត្តបាត់ដំបង ។
ជនសង្ស័យនេះបានសារភាពថា រូបគេបានធ្វើសកម្មភាពចូលលួចកាច់យកដែកក្នុងវត្តនេះជាលើកទីពីរហើយ។ បន្ទាប់មកសមត្ថកិច្ចក៏បានបញ្ជូនខ្លួនទៅកាន់អធិការដ្ឋានគរបាលក្រុងបាត់ដំបងដើម្បីកសាងសំណុំរឿងចាត់ការតាមនីតិវិធី។ ចំណែកវត្ថុតាង(ដែក)ត្រូវបានប្រគល់អោយខាងគណៈកម្មការវត្តវិញផងដែរ៕