Banner KNP Detail Top

ស្ត្រីពិការភ្នែកម្នាក់ ខណៈឱ្យកូនប្រុសជិះម៉ូតូឌុបពីកន្លែងលក់នំ នៅតាមស្តុបទួលពង្រ ត្រឡប់ទៅបន្ទប់ជួលវិញ ក៍ស្រាប់តែឆ្លងចរន្តបង្កជាអណ្តាតភ្លើងឆាបឆេះម៉ូតូខ្ទេច សល់តែគ្រោងដែក

ស្ត្រីពិការភ្នែកម្នាក់ ខណៈឱ្យកូនប្រុសជិះម៉ូតូឌុបពីកន្លែងលក់នំ នៅតាមស្តុបទួលពង្រ ត្រឡប់ទៅបន្ទប់ជួលវិញ ក៍ស្រាប់តែឆ្លងចរន្តបង្កជាអណ្តាតភ្លើងឆាបឆេះម៉ូតូខ្ទេច សល់តែគ្រោងដែក

ភ្នំពេញ ៖ ស្ត្រីពិការភ្នែកជាម្ចាស់ម៉ូតូមានឈ្មោះ នុច ស្រីម៉ៅ អាយុ៤២ឆ្នាំ មុខរបរលក់នំ ស្នាក់នៅបន្ទប់ជួលមួយកន្លែង ម្តុំបុរីលឹមឈាងហាក់ សង្កាត់ស្ទឹងមានជ័យទី៣ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។ ចំណែកម៉ូតូដែលឆាបឆេះម៉ាកហុងដាឌ្រីម ស៊េរីឆ្នាំ២០០៨ ឡើងស៊េរីឆ្នាំ២០២២ ដែលខ្ចីលុយគេទិញ ក្នុងតម្លៃជាង៣០០ដុល្លារ ។
នៅ យប់ថ្ងៃទី២៣ ទីមករា ឆ្នាំ២០២៣ តាមបណ្ដោយផ្លូវលូប្រាំ ភូមិដំណាក់ធំ២ សង្កាត់ស្ទឹងមានជ័យទី៣ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។
មុនពេលកើតហេតុ គាត់ បានអង្គុយលក់នំបំពង់នៅម្តុំស្តុបទួលពង្រ លុះលក់ដល់យប់ ហើយណាមួយនំរបស់គាត់នៅ១៦កញ្ចប់ទៀត រូបគាត់ក៏បានអោយកូនប្រុសរបស់គាត់អាយុជាង១០ឆ្នាំ ជិះម៉ូតូឌុបគាត់ទៅបន្ទប់ជួលវិញ ដើម្បីសំរាក ហើយចាំព្រឹកឡើងបានបន្តទៅលក់ដូចធម្មតាវិញ លុះជិះមកដល់ចំនុចកើតហេតុ គាត់មានអារម្មណ៍ថា ម៉ូតូចេះតែក្តៅទៅៗ មិនដឹងមូលហេតុអ្វី ក៏ស្រាប់តែឆាបឆេះចេញជាអណ្ដាតភ្លើង សន្ធោសន្ធៅតែម្តង ហើយពេលនោះដែរ កូនប្រុសរបស់គាត់ ជាអ្នកឌុបបានផ្តួលម៉ូតូចោល ហើយរត់ ទៅចាប់ដៃម្តាយឱ្យរត់ចេញ កុំឱ្យមានគ្រោះថ្នាក់ដល់ខ្លួនផងដែរ ។
បន្ទាប់ពីម៉ូតូរបស់គាត់កំពុងតែឆាបឆេះ ហើយក៏មានបងប្អូន ប្រជាពលរដ្ឋជួយនាំគ្នាយកទឹក និងបំពង់ពន្លត់មកជួយបាញ់អស់៣ទៅ៤បំពង់ ទើបធ្វើអោយភ្លើង រលត់ទៅវិញអស់ តែម៉ូតូរបស់គាត់បានឆាបឆេះខ្ទេចជាមួយនឹងនំអស់ សល់តែគ្រោងដែកតែប៉ុណ្ណោះ ។
ស្ត្រីជាម្ចាស់ម៉ូតូបានលើកដៃសំពះ ដើម្បីសុំជំនួយពីសប្បុរសជនដែលមានទឹកចិត្តសប្បុរស សូមមេត្តាជួយដល់រូបគាត់ផង ព្រោះម៉ូតូរបស់គាត់ខ្ចីលុយគេទិញ សងគេមិនទាន់រួចផង ក៏ត្រូវភ្លើងឆាបឆេះអស់បែបនេះទៀត ហើយក៏មិនដឹងយកទៅជួសជុលអ្វីកើតនោះដែរ គឺមានតែលក់ឱ្យអេតចាយតែប៉ុណ្ណោះ ៕

អត្ថបទដែលជាប់ទាក់ទង