Banner KNP Detail Top

ឃាត់មុខសញ្ញាចែកចាយគ្រឿងញៀន ពីរនាក់

ឃាត់មុខសញ្ញាចែកចាយគ្រឿងញៀន ពីរនាក់

តាកែវ. កាលពីថ្ងៃទី ២២ ខែមករា ឆ្នាំ ២០២៣ យុវជនពីរនាក់ដែលជាមុខសញ្ញាចែកចាយគ្រឿងញៀនត្រូវបានប៉ូលីសស្រុកបាទីឃាត់ខ្លួនបាននៅចំណុចភូមិហនុមាន ឃុំក្រាំងធ្នង់ ស្រុកបាទីខេត្តតាកែវ ។
ជនសង្ស័យ មានឈ្មោះ មុល នាង ភេទប្រុសអាយុ ២៤ ឆ្នាំរស់នៅភូមិហនុមានឃុំក្រាំងធុងស្រុកបាទីខេត្តតាកែវមានមុខរបរមិនពិតប្រាកដ និងមានឈ្មោះផលវិបុលភេទប្រុសអាយុ ២១ ឆ្នាំមានទីលំនៅរស់នៅភូមិឱភាសាំង ឃុំកណ្ដឹង ស្រុកបាទីខេត្តតាកែវ។វត្ថុតាងដកហូតបានក្រាមពណ៌សង្ស័យសារធាតុញៀនខុសច្បាប់ ០៦ កញ្ចប់និងទូរសព្ទដៃ២គ្រឿង។ជនសង្ស័យទាំងពីរជាមុខសញ្ញាជួញដូរសារធាតុមានខុសច្បាប់។
មុនពេលចាប់ជនសង្ស័យទាំងពីរកម្លាំងជំនាញអធិការបានចុះល្បាតនៅចំណុចភូមិហនុមាន ឃុំក្រាំងធ្នង់ សុខបាទី ខេត្តតាកែវប្រទះឃើញជនសង្ស័យទាំងពីរក៏បានហៅឈប់សួរនាំឆែកឆេរឃើញក្រាមពណ៌សង្ស័យសារធាតុញៀនខុសច្បាប់០៦កញ្ចប់រួចនាំខ្លួនមកកាន់អធិការដ្ឋានស្រុកបាទី។
ជនសង្ស័យទាំងពីរត្រូវបានកម្លាំងជំនាញកសាងសំណុំរឿងបញ្ជូនទស្សនាដំបូងខេត្តតាកែវដើម្បីចាត់ការតាមនីតិវិធីច្បាប់ ៕

អត្ថបទដែលជាប់ទាក់ទង