Banner KNP Detail Top

ករណីហិង្សាដោយចេតនា មានស្ថានទម្ងន់ទោសដោយ ប្រើ (កាំបិតខ្វែវ) ឃាត់ខ្លួនជនសង្ស័យ ២នាក់ នៅបាត់ដំបង

ករណីហិង្សាដោយចេតនា មានស្ថានទម្ងន់ទោសដោយ ប្រើ (កាំបិតខ្វែវ) ឃាត់ខ្លួនជនសង្ស័យ ២នាក់ នៅបាត់ដំបង

ខេត្តបាត់ដំបង៖ នៅថ្ងៃទី២៤ ខែមករា ឆ្នាំ២០២៣នេះ ករណីហិង្សាដោយចេតនា មានស្ថានទម្ងន់ទោសដោយ ប្រើ (កាំបិតខ្វែវ)បង្កឡើងដោយជន សង្ស័យ ០១ក្រុមមានគ្នាប្រមាណ ២០ នាក់ ជិះម៉ូតូជាច្រើនគ្រឿងធ្វើសកម្មភាពយកកាំបិតកាប់ទៅលើជនរងគ្រោះឈ្មោះ ភី លីហុង ភេទប្រុ សអាយុ២៣ឆ្នាំ(ជាបុគ្គលិកលក់សាំង)មានទីលំនៅភូមិអូរតាគី ឃុំអូរតាគី ស្រុកថ្មគោល ខេត្តបាត់ដំបង តែត្រូវបានជនរងគ្រោះយកកៅអីរងហើយផ្លោះរបងរត់គេចខ្លួនផុតមិនបណ្តាលឱ្យរងរបួសទេ។
របាយការណ៍ដដែលបន្តថា ករណីខាងលើនេះបានកេីតឡេីងកាលពីថ្ងៃទី១៨ ខែមករា ឆ្នាំ២០២៣ វេលាម៉ោង២០និង៥៨នាទីនៅចំណុច ក្នុងដេប៉ូតេលាយីហោឡូតម៉ានីឌី ស្ថិតក្នុងក្រុមទី១១ ភូមិពពាលខែ ឃុំអូរតាគី ស្រុកថ្មគោល ខេត្តបាត់ដំបង។
ក្រោយធ្វើសកម្មភាពរួចជនសង្ស័យបានគេចខ្លួនចេញពីកន្លែងកើតហេតុ ដោយបានបន្សល់សម្ភារៈតាងមាន កាំបិតខ្វែវះចំនួន០១ដែលជនរងគ្រោះបានដាក់ពាក្យបណ្តឹងចូលមកសមត្ថកិច្ចនគរបាលស្រុកដេីម្បីធ្វេីការស្រាវជ្រាវ ហេីយក្រោមការដឹកនាំបញ្ជារបស់លោកឧត្តមសេនីយ៍ទោ សាត គឹមសាន ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង ក៏ដូចយោល់លោកវរសេនីយ៍ឯក លឹម ពុទ្ធីឡា ស្នងការរងផែនការងារនគរបាលព្រហ្មទ័ណ្ឌ លោកវរសេនីយ៍ទោ សេង លុចអធិការនគរបាលស្រុកថ្មគោល បានដឹកនាំកម្លាំងផ្នែកជំនាញធ្វេីការស្រាវជ្រាវរហូតដល់ថ្ងៃទី២៣ខែ មករា ឆ្នាំ២០២៣ វេលាម៉ោង០៦និង៥០នាទីព្រឹកសមត្ថកិច្ចបានធ្វើការស្រាវជ្រាវកំណត់មុខសញាបានឈានដល់ការឃាត់ខ្លួនជនសង្ស័យបានចំនួន២នាក់គឺ៖
០១-ឈ្ម្មោះ សារឿង ប្រុសពេជ្រ ភេទប្រុស អាយុ២០ឆ្នាំ រស់នៅភូមិវាលទ្រា ឃុំអូរតាគី ស្រុកថ្មគោល (ដៃដល់)។
០២-ឈ្មោះ ពេជ្រសំបូរវាសនា ភេទប្រុស អាយុ ២១ឆ្នាំ រស់នៅភូមិពពា លខែ ឃុំអូរតាគី ស្រុកថ្មគោល ។
សូមជម្រាបថា ក្រោយឃាត់ខ្លួនសាកសួរជនសង្ស័យបានសារភាពថាពួកខ្លួនពិតជាបានធ្វើសកម្មភាពយកកាំ-បិត-កា-ប់-ទៅលើជនរងគ្រោះពិតប្រាកដមេន តែដោយសារជនរងគ្រោះយកកៅអីរងមិនបណ្តាលឱ្យរងរបួសនោះទេ ។ ហេីយករណីនេះគឺផ្តេីមចេញពីរឿងគំនុំរវាងភាគីជនរងគ្រោះជាមួយក្រុមខ្លួននាពេលកន្លងមក។
កម្លាំងនគរបាលស្រុកកំពុងកសាងសំណុំរឿងបញ្ជូនមកផែនជំនាញអនវត្តបន្តតាមនីតិវិធី ច្បាប់ រីឯបក្សពួកផ្សេងទៀតសមត្ថកិច្ចកំពុងធ្វេីការស្រាវជ្រាវបន្ត៕

អត្ថបទដែលជាប់ទាក់ទង