ដកតំណែងប្រធានមន្ទីរផែនការខេត្តរតនគីរី បន្ទាប់ពីផ្ទុះរឿងអាស្រូវពុករលួយ
ដកតំណែងប្រធានមន្ទីរផែនការខេត្តរតនគីរី បន្ទាប់ពីផ្ទុះរឿងអាស្រូវពុករលួយ
ភ្នំពេញ៖ នេះបើយោងតាមប្រកាសចុះថ្ងៃទី២៤ ខែមករា ឆ្នាំ២០២៣។ ការដកតំណែងនេះបន្ទាប់ពីផ្ទុះរឿងអាស្រូវពុករលួយ។ បន្ទាប់ពីផ្ទុះរឿងអាស្រូវពុករលួយ លោកខេង វុទ្ធី ប្រធានមន្ទីរផែនការខេត្តរតនគីរី ត្រូវបានផ្ទេរមកបម្រើការងារនៅទីស្តីការក្រសួងផែនការ ដោយចាត់ឱ្យទៅបម្រើការងារនៅអគ្គលេខាធិការដ្ឋាន ប្រជាជន និងការអភិវឌ្ឍ។
លោក ខេង វុទ្ធី អតីតប្រធានមន្ទីរផែនការខេត្តរតនគីរីរូបនេះ ត្រូវបានមន្ត្រីក្រោមឱវាទដាក់ពាក្យប្តឹងមកសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជាកាលពីថ្ងៃទី២ ខែមករា ឆ្នាំ២០២៣ ពាក់ព័ន្ធការប្រព្រឹត្តអំពើពុករលួយកិបកេងថវិការដ្ឋ និងភាពមិនប្រក្រតីមួយចំនួនធំ៕