Banner KNP Detail Top

ភ្លើងឆេះព្រៃទាំងយប់ នៅជើងភ្នំដងរ៉ែកក្បែរវត្តថ្មរមៀល ស្ថិតភូមិថ្មរមៀល ឃុំបន្ទាយឆ្មារ ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ

ភ្លើងឆេះព្រៃទាំងយប់ នៅជើងភ្នំដងរ៉ែកក្បែរវត្តថ្មរមៀល ស្ថិតភូមិថ្មរមៀល ឃុំបន្ទាយឆ្មារ ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ

ខេត្តបន្ទាយមានជ័យ ៖ នៅយប់ថ្ងៃទី២៣ ខែមករា ឆ្នាំ២០២៣ ភ្លើងឆេះព្រៃទាំងយប់នៅជើងភ្នំដងរ៉ែកក្បែរវត្តថ្មរមៀល ស្ថិតភូមិថ្មរមៀល ឃុំបន្ទាយឆ្មារ ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ បង្កការភ្ញាក់ផ្អើលដល់ព្រះសង្ឃ និងកងកម្លាំងប្រមាណជិត២០អង្គ-នាក់ ព្រមទាំងរថយន្តពន្លត់អគ្គីភ័យ១គ្រឿងពន្លត់រយៈជិត៥ម៉ោង ទើបគ្រប់គ្រងស្ថានភាពបានហើយ ។

នេះជាលើកទី២ហើយ នៅចុងឆ្នាំ២០២២ និងដើមឆ្នាំ២០២៣នេះ ដែលអគ្គីភ័យបានឆាបឆេះព្រៃជើងភ្នំដងរ៉ែកក្បែរវត្តគីរីរុក្ខរាមថ្មរមៀលដែលធ្វើអោយប្រជាពលរដ្ឋរស់នៅភូមិថ្មរមៀល មានការភ័.យព្រួយនៅពេលដែលអគ្គីភ័យមានឆាបឆេះព្រៃជើងភ្នំក្បែផ្ទះរបស់ពួកគាត់ និងវត្តថ្មរមៀល ដែលមានកម្លាំងនគរបាលការពារព្រំដែនគោកលេខ៨០៧និងកម្លាំងយោធារួមជាមួយប្រជាពលរដ្ឋនិងព្រៈសង្ឃបានជួយពន្លត់ ដោយប្រើមែកឈើវាយពន្លត់។
លើកទី២ ដើមឆ្នាំ២០២៣នេះត្រូវបានអគ្គីភ័យបានឆាបឆេះព្រៃជើងភ្នំដងរ៉ែក ក្រោយវត្តថ្មរមៀល ស្ថិតភូមិថ្មរមៀលកន្លែងចាស់ដែលឆាបឆេះនៅម៉ោង៧ដល់១១យប់ថ្ងៃទី២៣ ខែមករា ឆ្នាំ២០២២ ទើបគ្រប់គ្រងស្ថានភាពភ្លើងបាន ដោយមានកម្លាំងនគរបាលនិងយោធាប្រជាពលរដ្ឋនិងព្រៈសង្ឃប្រមាណជិត៣០នាក់និងរថយន្តពន្លត់អគ្គីភ័យចំនួន១គ្រឿងរបស់អធិការដ្ឋាននគរបាលស្រុកថ្មពួក បានជួយអន្តរាគមន៍ ទើបមិនរាលដាលឆេះដល់ផ្ទះប្រជាពលរដ្ឋនិងវត្តនៅក្បែរជើងភ្នំដងរ៉ែក ហើយករណីភ្លើងឆាបឆេះព្រៃជើងភ្នំដងរ៉ែកនេះជាការសន្និដ្ឋានដំបូងរបស់សមត្តកិច្ចអាចបណ្តាលមកពីអ្នករកសត្វនិងយកឃ្មុំរឺក្រុមលួចជីកគល់ឈើលក់ដុតព្រៃ ទើបរាលបណ្តាលឆាបឆេះកម្លាំងជំនាញកំពុងស្រាវជ្រាវរកមានវិធានការតាមច្បាប់៕

អត្ថបទដែលជាប់ទាក់ទង